ន័រវែសថ្កោលទោសចំពោះការចាប់ផ្ដើមឡើងវិញរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា
AKP ភ្នំពេញ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ -- រដ្ឋមន្ត្រីការបរទេសន័រវេសលោក អេស្ពេន បឺត អ៊ីដ (Espen Barth Eide) កាលពីថ្ងៃព្រហស្បតិ៍ បានថ្កោលទោសការបន្តកើតមានអរិភាពរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាដោយលោកបានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ និងបន្តការចរចាឡើងវិញដើម្បីស្តារសន្តិភាព។
លោក អ៊ីដ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «យើងថ្កោលទោសចំពោះការបន្តកើតមានអរិភាពរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា ដែលជាកន្លែងដែលមនុស្សរាប់រយនាក់ត្រូវបានគេរាយការណ៍ថាបានបាត់បង់ជីវិតចាប់តាំងពីថ្ងៃអង្គារ។ កាលពីថ្ងៃពុធ យ៉ាងហោចណាស់បុគ្គលិកអង្គការសហប្រជាជាតិម្នាក់ក៏ត្រូវបានសម្លាប់ និងជាច្រើននាក់ផ្សេងទៀតបានរងរបួសយ៉ាងធ្ងន់ធ្ងរ។ លោកបានបន្ថែមថា «យើងរំលឹកគ្រប់ភាគីនៅក្នុងជម្លោះប្រដាប់អាវុធអំពីកាតព្វកិច្ចរបស់ពួកគេក្នុងការអនុវត្តតាមច្បាប់មនុស្សធម៌អន្តរជាតិ»។
រដ្ឋមន្ត្រីការបរទេសបានរិះគន់ការសម្រេចចិត្តរបស់រដ្ឋាភិបាលអ៊ីស្រាអែលក្នុងការបញ្ចប់បទឈប់បាញ់ ដោយលោកបាននិយាយថា វាធ្វើឱ្យប៉ះពាល់ដល់សន្តិសុខទាំងអ៊ីស្រាអែល និងប៉ាឡេស្ទីន។ លោកបានជំរុញឱ្យភាគីទាំងអស់គោរពច្បាប់អន្តរជាតិ និងធានាការចូលដំណើរការមនុស្សធម៌ដោយគ្មានការរារាំងទៅកាន់តំបន់ហ្គាហ្សា។
លោកបាននិយាយថា «ការប្រយុទ្ធត្រូវតែបញ្ឈប់ជាបន្ទាន់។ ការចរចាបទឈប់បាញ់ត្រូវតែបន្ត។ ការចូលទៅធ្វើអំពើមនុស្សធម៌ទៅកាន់តំបន់ហ្គាហ្សានៅតែត្រូវបានធានា។ ច្បាប់អន្តរជាតិត្រូវតែគោរព»៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





