មន្ត្រីជាន់ខ្ពស់ចិនជួបជាមួយគណៈប្រតិភូជប៉ុន
AKP ភ្នំពេញ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ -- លោក លី ស៊ូឡី (Li Shulei)សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន (CPC) និងជាប្រធាននាយកដ្ឋានផ្សព្វផ្សាយនៃគណៈកម្មាធិការមជ្ឈិមបក្ស CPC បានជួបជាមួយគណៈប្រតិភូមកពីគណបក្សប្រជាធិបតេយ្យរដ្ឋធម្មនុញ្ញនៃប្រទេសជប៉ុន នៅទីក្រុងប៉េកាំងកាលពីថ្ងៃព្រហស្បតិ៍។
លោក លី បានអំពាវនាវឱ្យប្រទេសចិន និងជប៉ុនអនុវត្តន៍ការឯកភាពគ្នាដែលសម្រេចបានរវាងមេដឹកនាំរបស់ពួកគេ ក្នុងអំឡុងពេលកិច្ចប្រជុំមួយនៅខាងក្រៅកិច្ចប្រជុំមេដឹកនាំសេដ្ឋកិច្ច APEC លើកទី៣១ នៅទីក្រុងលីម៉ាប្រទេសប៉េរូ។
លោកបានមានប្រសាសន៍ថា ភាគីទាំងពីរគួរតែប្រកាន់ខ្ជាប់នូវទិសដៅត្រឹមត្រូវនៃការរួមរស់ដោយសន្តិភាព មានមិត្តភាពជានិរន្តរ៍ រួមទាំងកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក និងការអភិវឌ្ឍរួម។
លោកបានបន្ថែមថា ភាគីទាំងពីរគួរតែពង្រឹងការផ្លាស់ប្តូរប្រជាជន និងប្រជាជន និងជំរុញទំនាក់ទំនងយុទ្ធសាស្ត្រ និងផលប្រយោជន៍ទៅវិញទៅមក។
លោក កាតស៊ូយ៉ា អូកាដា (Katsuya Okada) ទីប្រឹក្សាប្រតិបត្តិ និងជាអតីតអគ្គលេខាបក្សប្រជាធិបតេយ្យធម្មនុញ្ញជប៉ុន បាននិយាយថា គណបក្សរបស់លោកមានទំនួលខុសត្រូវដ៏សំខាន់មួយក្នុងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងទ្វេភាគី ហើយមានឆន្ទៈក្នុងការជំរុញការផ្លាស់ប្តូរផ្នែកនយោបាយនិងយុវជន៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





