កិច្ចពិភាក្សានៃវេទិការចិន ផ្តោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុខាងត្បូង-ខាងត្បូង
AKP ភ្នំពេញ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ -- អ្នកចូលរួមក្នុងវេទិកាហិរញ្ញវត្ថុសកលលោកភាគខាងត្បូងឆ្នាំ២០២៥ បានពិភាក្សាគ្នាអំពីការបង្កើតថ្មីផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត និងហិរញ្ញវត្ថុបៃតង និងឌីជីថល។
មេដឹកនាំរដ្ឋាភិបាល ស្ថាប័នហិរញ្ញវត្ថុ អ្នកសិក្សា និងអ្នកឯកទេសមកពីជាង ៣០ប្រទេស កំពុងស្វែងរកគំរូថ្មីនៃកិច្ចសហប្រតិបត្តិការខាងត្បូង-ខាងត្បូង។
គោលដៅនៃវេទិកាដែលមានប្រធានបទស្តីពី «ការប្រមូលផ្តុំឪត្តមគតិហិរញ្ញវត្ថុ និងការបំភ្លឺភាគខាងត្បូង" គឺដើម្បីកសាងវេទិកាមួយសម្រាប់សហគមន៍ហិរញ្ញវត្ថុនៃសកលលោកភាគខាងត្បូង ដែលប្រទេសចិនដើរតួនាទីជាអ្នកនាំមុខគេ។
នៅក្នុងវេទិកានេះ គម្រោងជោគជ័យក្នុងកិច្ចសហការនេះជាមួយការវិនិយោគពីស្ថាប័នហិរញ្ញវត្ថុចិនត្រូវបានបង្ហាញ រាប់ចាប់តាំងពីហេដ្ឋារចនាសម្ព័ន្ធរហូតដល់សន្តិសុខស្បៀង សុខភាពសាធារណៈ និងសេវាសង្គម។
យោងតាមទីភ្នាក់ងារសារព័ត៌មានស៊ីនហួ បានឱ្យដឹងថា អ្នករៀបចំវេទិកាមួយបានគាំទ្រក្រុមហ៊ុនចិនជាង១០០ នៅក្នុងគម្រោងនានានៅក្នុងប្រទេសជាង៤០ នៅក្នុងសកលលោកភាគខាងត្បូង តាមរយៈការធានាឆ្លងព្រំដែន ប្រាក់កម្ចី និងហិរញ្ញវត្ថុដែលមានសុវត្ថិភាព។
នៅក្នុងក្របខ័ណ្ឌនៃវេទិកានោះ ក្រុមអ្នកជំនាញសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុភាគខាងត្បូង និងការតភ្ជាប់ធ្វើឱ្យកាន់តែស៊ីជម្រៅនៃសមាហរណកម្មទីផ្សារក្នុងសកលលោក បង្កើនប្រសិទ្ធភាពធនធាន និងលើកកម្ពស់ផលប្រយោជន៍ទៅវិញទៅមក។
តួលេខផ្លូវការបានបង្ហាញថា ក្នុងរយៈពេល ២០ឆ្នាំកន្លងមកនេះប្រទេសនានាក្នុងសកលលោកភាគខាងត្បូង បានរួមចំណែក ៨០% នៃកំណើនសេដ្ឋកិច្ចពិភពលោក៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ប្រេនសាឡាទីណា)





