ធនាគារជាតិនៃកម្ពុជា៖ទំហំប្រាក់រៀលចរាចរណ៍បានកើនឡើងជាមធ្យម ១៥% ក្នុង១ឆ្នាំនាអំឡុង២ទសវត្សរ៍ចុងក្រោយ
AKP ភ្នំពេញ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ -- លោកជំទាវ ជាសិរីទេសាភិបាលធនាគារជាតិនៃកម្ពុជាបានគូសបញ្ជាក់ថាទំហំប្រាក់រៀលក្នុ ងចរាចរណ៍បានកើនឡើងជាលំដាប់ជាមធ្យម ១៥% ក្នុង១ឆ្នាំ នាអំឡុង ២ទស វត្សរ៍ចុងក្រោយ ខណៈដែលឥណទាននិងប្រាក់បញ្ញើក្នុងប្រព័ន្ធធនាគារជារៀល ក៏បានកើនឡើងលឿនក្នុងអត្រា ៣៥% និង ៣០% រៀងគ្នា។ការលើកឡើងរបស់លោកជំទាវជា សិរីទេសាភិបាលធនាគារជាតិនៃកម្ពុជាក្នុងពិធីអបអរសា ទរខួបលើកទី៤៥ នៃការដាក់ឲ្យចរាចរប្រាក់រៀលឡើងវិញ (២០ មីនា ឆ្នាំ១៩៨០ - ២០ មីនា ឆ្នាំ២០២៥) និងការផ្សព្វផ្សាយ ប្រាក់រៀល ប្រព័ន្ធបាគងនិងខេអេច ឃ្យូអរ(KHQR)នាព្រឹកថ្ងៃទី២០ខែមីនា ឆ្នាំ២០២៥នៅវិមានរដ្ឋសភា។លោកជំទាវបានលើកឡើងថាស្ថិរភាពនយោបាយនិងសេដ្ឋកិច្ចបានបើកលទ្ធភាពឱ្យរាជរដ្ឋាភិបាលនិងធនាគារជាតិនៃកម្ពុជាដាក់ចេញនូវនយោបាយលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលជាបន្តបន្ទាប់តាមរយៈយន្តការទីផ្សារ ដោយបានស្តារទំនុកចិត្តលើប្រាក់រៀលនិងបង្កើត ឧបករណ៍រូបិ យ វត្ថុជាប្រាក់រៀល។

ជាលទ្ធផលទំហំប្រាក់រៀលក្នុងចរាចរណ៍បាន កើនឡើងជាលំដាប់ជាម ធ្យម ១៥% ក្នុង១ឆ្នាំ នាអំឡុង ២ទស វត្សរ៍ចុងក្រោយ ខណៈដែលឥណទាននិងប្រាក់បញ្ញើ ក្នុងប្រព័ន្ធធនាគារជារៀល ក៏បានកើនឡើងលឿនក្នុងអត្រា ៣៥% និង ៣០% រៀងគ្នាលោកជំទាវ ជា សិរីក៏មានបានមានប្រសាសន៍ ថាកាលពី៤៥ឆ្នាំមុន ប្រាក់រៀលបានត្រូ វដាក់ចេញឱ្យចរាចរឡើងវិញដើម្បីរួមចំណែ កពង្រឹងអត្តសញ្ញាណជាតិ អធិបតេយ្យភាព ជាតិនិង គាំទ្រដំណើរការស្តារសេដ្ឋកិច្ចជាតិចេញពី បាតដៃទទេក្រោយរបបប៉ុលព តដែលបានបំផ្លាញរាល់ខឿនសេដ្ឋកិច្ច និងសង្គមជាតិ។ដោយសា រការអូសបន្លាយសង្គ្រាមស៊ី វិលជាងបីទស្សវត្សរ៍ ជាពិសេសរបបខ្មែរក្រហម បានបំបាត់ប្រាក់ រៀលមិនឱ្យចរាចរទៀតនោះ ទំនុកចិត្តមកលើប្រាក់រៀលបានបាត់បង់ទាំង ស្រុង ហើយការស្តារទំនុកចិត្តឡើងវិញ វាជាការលំបាកបំផុត។លើសពីនេះការហូរចូលយ៉ាងសន្ធឹក សន្ធាប់នូវប្រាក់ដុល្លារក្នុង ដើមទស្សវត្សរ៍១៩៩០ ធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាទទួលយកប្រាក់ ដុល្លារអាមេរិកមកប្រើប្រា ស់ក្នុងជីវភាពប្រចាំថ្ងៃជំនួសរូបិយវត្ថុជាតិ ។
លោកជំទាវទេសាភិបាល បានលើកឡើងថា៖« ទោះជាយ៉ាងណាក៏ដោយ នារយៈពេល២ទស្សវត្សរ៍ចុងក្រោយ ក្រោមដំបូលសុខសន្តិភាពដែលទទួលបានពីនយោ បាយឈ្នះៗរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សេដ្ឋកិច្ចមានវឌ្ឍនភា ពយ៉ាងឆាប់រហ័សស្ទើរគ្រប់វិស័យ ហើយតម្លៃប្រាក់រៀលក៏មានស្ថិរភាពយ៉ាងល្អប្រសើរ ជាមួយកម្រិតទាបនៃអតិផរណា»។សូមជម្រាបថាគោលបំណងនៃការរៀបចំសិក្ខាសាលានេះ គឺដើម្បីអបអរសាទរខួបលើកទី៤៥ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ (២០ មីនា ១៩៨០ -២០ មីនា ២០២៥)និងដើម្បីរំលេ ចពីអត្ថប្រយោជន៍នៃការប្រើប្រាស់ប្រាក់រៀលសម្រាប់សង្គមនិងសេដ្ឋកិច្ចកម្ពុជា ព្រមទាំងតួនាទីរបស់ភាគីពាក់ព័ន្ធក្នុងការជំរុញការប្រើប្រាស់ប្រាក់រៀល។តាមរយៈបទអន្តរាគមន៍និងកិច្ចពិភាក្សា អង្គសិក្ខាសាលាបានបង្ហាញពីតួនាទីនៃរូបិយវត្ថុជាតិ ក្នុងការចូលរួមអភិវឌ្ឍ និងពង្រឹងភាពធន់របស់សេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន ដោយសារការប្រើប្រាស់ប្រាក់រៀលទូលំទូលាយ និងពង្រឹងអធិបតេយ្យជាតិ និងប្រសិទ្ធភាព នៃនយោបាយម៉ាក្រូសេដ្ឋកិច្ច ក៏ដូចជាកាត់បន្ថយផលប៉ះពាល់ពីកត្តាខាងក្រៅ ជាពិសេសក្នុ ងស្ថានភាពនៃភាពមិនប្រាកដប្រជាផ្នែកភូមិសាស្រ្តនយោបាយ និងសង្គ្រាមពាណិជ្ជកម្ម នាពេលបច្ចុប្បន្ន។ អង្គសិក្ខាសាលាបានទទួលស្គាល់ពីវឌ្ឍនភាពនៃការប្រើប្រាស់ប្រាក់រៀល និងបានពិភាក្សាពី វិធានការដែលត្រូវអនុវត្តបន្ថែមទៀត ដើម្បីជំរុញការប្រើប្រាស់ប្រាក់ រៀលនៅតាមវិស័យនានា ដោយក្នុងនោះការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ពិតជា មានសារៈសំខាន់មិនអា ចខ្វះបាន។ ក្នុងន័យនេះអង្គសិក្ខាសាលាបានយល់ឃើញថា ការរៀបចំយុទ្ធសាស្រ្តថ្នាក់ជាតិ លើកកម្ព ស់ប្រាក់រៀល និងការបង្កើតក្រុមការងារបច្ចេកទេសអន្តរក្រសួងក្នុងការតា មដានវឌ្ឍនភាព និងបញ្ហាប្រឈមនៃគោលនយោបាយលើកកម្ពស់ប្រាក់រៀល គឺជាការងារអាទិភាពមួយ ដើម្បីធានាថាការលើកកម្ពស់ប្រាក់រៀលនឹងប្រព្រឹត្តទៅប្រកបដោយសង្គតិភាពនិងបន្តមានកំណើនប្រកបដោយនិរន្តរភាព៕
ដោយ៖ ប៊ុនរិទ្ធ





