ប្រើប្រាស់ប្រាក់រៀលកាន់តែច្រើន កាន់តែជំរុញប្រសិ ទ្ធភាពគោលនយោបាយរូបិយវត្ថុ និងជាការអភិវឌ្ឍសង្គម សេដ្ឋកិច្ចប្រកបដោយចីរភាព
AKP ភ្នំពេញ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ -- ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានគូសបញ្ជាក់ថាការប្រើប្រាស់ប្រាក់រៀលកាន់តែច្រើន កាន់តែជំរុញប្រសិទ្ធភាពគោលនយោបាយរូបិយវត្ថុ និងជាការអភិវឌ្ឍសង្គម សេដ្ឋកិច្ចប្រកបដោយចីរភាព។ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាខណៈពេលដែលរដ្ឋសភានិងព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានសហការជាមួយធនាគារជា តិនៃកម្ពុជា រៀបចំសិក្ខាសាលាស្តីពី “ប្រាក់រៀល ប្រព័ន្ធទូទាត់បាគង និងខេអេ ចឃ្យូអរ”នៅវិមានរដ្ឋសភានាថ្ងៃទី២០ខែមីនា។ថ្លែងក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីប្រាក់រៀល ប្រព័ន្ធបាគងនិងខេអេច ឃ្យូអរ(KHQR)ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា បានថ្លែងថា៖«សិក្ខាសាលាមានគោលបំណងលើក កម្ព ស់ ការយល់ដឹង និងការចូលរួមរប ស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងសាធារណជន ជាពិសេសពីស្ថាប័ននីតិប្បញ្ញត្តិរបស់កម្ពុជា ក្នុងការគាំទ្រប្រាក់រៀល ក៏ដូចជាការអបអរសាទរខួបលើកទី៤៥ នៃការដាក់ឲ្យចរាចរប្រាក់រៀលឡើងវិញ (២០ មីនា ឆ្នាំ១៩៨០ - ២០ មីនា ឆ្នាំ២០២៥)»។

ឯកឧត្តមអនុប្រធានទី១ រដ្ឋសភា បានមានប្រសាសន៍ថា៖ ការជួបជុំគ្នានៅពេល នេះជាឱកាសដ៏ល្អប្រសើរមួយ និងប្រកបដោយអត្ថន័យយ៉ាងជ្រាលជ្រៅ សំដៅអបអរសាទ រខួបលើកទី៤៥ នៃការដាក់ឲ្យចរាចរប្រាក់រៀលឡើងវិញ ក្នុងការជំរុញសេដ្ឋកិច្ច កម្ពុជាឲ្យកាន់តែមានភាពអភិវឌ្ឍន៍ខ្លាំង និងធន់បន្ថែមទៀត។ ជាពិសេសសូមកោតស រសើរដល់ធនាគារជាតិនៃកម្ពុជា ដែលបានដាក់ចេញនូវគោលនយោបាយ និងវិធានការជាច្រើន រួមទាំងវិធានការផ្សព្វផ្សាយតាមគ្រប់រូបភាព ដើម្បីជំរុញការប្រើប្រាស់ប្រាក់រៀល ប្រព័ន្ធបាគង និង ខេអេចឃ្យូអរ KHQR ក្នុងរយៈកាលកន្លងមក ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានគូសបញ្ជាក់ថា៖ក្នុងនាមរដ្ឋសភានៃព្រះរាជាណា ចក្រកម្ពុជាសូម គាំទ្រទាំ ងស្រុងដល់ធនាគារជាតិនៃកម្ពុជាក្នុងការពង្រឹងប្រសិទ្ធភាពគោលន យោបាយរូបិយវត្ថុក្របខ័ណ្ឌនយោ បាយរូបិយវត្ថុដែលបានធ្វើទំនើបកម្មជាបន្តបន្ទាប់ជាពិសេស ក្នុងការឆ្លើយតបទៅនឹងយុគសម័យឌីជីថល ក៏ដូចជាការជំរុញឱ្យមានការប្រើប្រាស់ប្រាក់រៀលទូលំទូលាយ ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីរក្សានូវអធិប តេយ្យជាតិធ្វើឱ្យសេរីភាពនៃសេដ្ឋកិច្ចកាន់តែមានភាពប្រសើរឡើ ងនិងពង្រឹងនូវអត្តសញ្ញាណ ជាតិ និងភាពធន់។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានគូសបញ្ជាក់ថា៖« ប្រាក់រៀល បានលើ កស្ទួយអត្ត សញ្ញាណជាតិ បានកសាងជំនឿទុកចិត្ត ជួយជំរុញសាមគ្គីភាព និងបណ្តុះការបង្រួបបង្រួម និងស្មារតីជាតិនិយមនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ដូច្នេះ ការជំរុញការប្រើប្រាស់ ប្រាក់រៀល កាន់តែច្រើន កាន់តែជំរុញប្រសិទ្ធភាពគោលនយោបាយរូបិយវត្ថុ ដែលជួយក្នុងការគ្រប់គ្រងគោ លនយោបាយម៉ាក្រូសេដ្ឋកិច្ច និងអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព»។

ចំណែកឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា បានរំលេចអំពីប្រវត្តិនៃការកកើតប្រាក់រៀល ការចាប់បដិសន្ធិធនាគារជាតិកម្ពុជា និងបានរំលេចអំពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំក្នុងការដាក់ឱ្យដំណើរការប្រាក់រៀលឡើងវិញ ក្រោយពីប្រទេសជាតិទើបរំដោះពីរបបខ្មែរក្រហម នាថ្ងៃ ៧ មករា ១៩៧៩ដែលបង្ហាញពី ការគិតគូរយ៉ាងហ្មត់ចត់និងការទទួលស្គាល់ពីថ្នាក់ដឹកនាំនាសម័យនោះទៅលើភាពចាំបាច់នូវការមានរូបិយវត្ថុជាតិផ្ទាល់ខ្លួនមួយ ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញពីបាតដៃទទេ។ ឯកឧត្តមបានថ្លែងថា៖«ការរៀបចំទិវាប្រាក់រៀលរួមគ្នារវាងធនាគារជាតិនៃកម្ពុជា ជាមួយរដ្ឋសភា និងព្រឹទ្ធសភា ពិតជាកំពុងបង្ហាញយ៉ាងច្បាស់ពី ស្មារតីរួមគ្នាក្នុងការលើក កម្ពស់រូបិយវត្ថុជាតិរបស់យើង។ យើងទាំងអស់គ្នាត្រូវចូលរួមជាចាំបាច់ក្នុង ការលើកស្ទួយលុយជាតិរបស់យើង»។
ឯកឧត្តមបានបន្ថែមថា៖ក្នុងរយៈពេលកន្លងមក ស្ថាប័ននីតិប្បញ្ញត្តិ រដ្ឋសភា និងព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកដល់ការលើកកម្ពស់ទំនុកចិត្តប្រាក់រៀល។ រដ្ឋសភា ព្រឹទ្ធសភា និងធនាគារជាតិនៃកម្ពុជាធ្លាប់បានរៀបចំសិ ក្ខាសាលាពាក់ព័ន្ធនឹងវឌ្ឍនភាពនៃប្រព័ន្ធធនាគារ និងការប្រើប្រាស់ប្រាក់រៀល ហើយសង្ឃឹមថា ការរៀបចំទិវាប្រាក់រៀលរួមគ្នានាថ្ងៃនេះ គឺជាសក្ខីកម្មថ្មីមួយទៀត ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់រដ្ឋសភា និងព្រឹទ្ធសភា ក្នុងការចូលរួមជំរុញការប្រើប្រាស់ ប្រាក់រៀលឱ្យកាន់តែទូលំទូលាយឡើងថែមទៀត។ឯកឧត្តម ឈាង វុន បានគូសបញ្ជាក់ថា « ទិវាប្រាក់រៀល នឹងបន្តជាវេទិកាដ៏សំខាន់ក្នុងការលើក កម្ពស់ប្រាក់រៀល និងមានការចូលរួមយ៉ាងផុលផុសពីគ្រប់ស្ថាប័ន ក្នុងការលើកស្ទួយការប្រើ ប្រាស់ប្រាក់រៀល ទាំងក្នុងប្រាក់ចំណូល ចំណាយ ការដាក់តាំងស្លាកតម្លៃ ការទូទាត់ និងការសន្សំ ជាដើម។ រដ្ឋសភាត្រៀមខ្លួនជានិច្ច ក្នុងការបន្តកិច្ចសហការជាមួយធនាគារជាតិនៃកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាស្ថាប័នផ្សេងទៀត ក្នុងការចូលរួមជំរុញការប្រើប្រាស់ប្រាក់រៀល»។លោកជំទាវ ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជាបានមានប្រសាសន៍ ថា៖កាលពី៤៥ឆ្នាំមុន ប្រាក់រៀលបានត្រូវដាក់ចេញឱ្យចរាចរឡើងវិញដើម្បីរួមចំណែ កពង្រឹងអត្តសញ្ញាណជាតិ អធិបតេយ្យភាពជាតិនិង គាំទ្រដំណើរការស្តារសេដ្ឋកិច្ចជាតិចេញពី បាតដៃទទេក្រោយរបបប៉ុលពតដែលបានបំផ្លាញរាល់ខឿនសេដ្ឋកិច្ច និងសង្គមជាតិ។

ដោយសា រការអូសបន្លាយសង្គ្រាមស៊ីវិលជាងបីទស្សវត្សរ៍ ជាពិសេសរបបខ្មែរក្រហម បានបំបាត់ប្រាក់ រៀលមិនឱ្យចរាចរទៀតនោះទំនុកចិត្តមកលើប្រាក់រៀលបានបាត់បង់ទាំង ស្រុង ហើយការស្តារទំនុកចិត្តឡើងវិញ វាជាការលំបាកបំផុត។លើសពីនេះការហូរចូលយ៉ាងសន្ធឹក សន្ធាប់នូវប្រាក់ដុល្លារក្នុងដើមទស្សវត្សរ៍១៩៩០ ធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាទទួលយកប្រាក់ដុល្លារអាមេរិកមកប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃជំនួសរូបិយវត្ថុជាតិ ។ លោកជំទាវទេសាភិបាល បានលើកឡើងថា៖« ទោះជាយ៉ាងណាក៏ដោយ នារយៈពេល២ទស្សវត្សរ៍ចុងក្រោយ ក្រោមដំបូលសុខសន្តិភាពដែលទទួលបានពីនយោ បាយឈ្នះៗរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សេដ្ឋកិច្ចមានវឌ្ឍនភាពយ៉ាងឆាប់រហ័សស្ទើរគ្រប់វិស័យ ហើយតម្លៃប្រាក់រៀលក៏មានស្ថិរភាពយ៉ាងល្អប្រសើរ ជាមួយកម្រិតទាបនៃអតិផរណា»៕

ដោយ៖ប៊ុនរិទ្ធ





