គណៈកម្មការអឺរ៉ុបបង្ហាញយុទ្ធសាស្ត្រយោធារបស់សហភាពអឺរ៉ុបជាមួយនឹងផែនការផ្តល់សព្វាវុធដល់អ៊ុយក្រែន
AKP ភ្នំពេញ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ -- គណៈកម្មការអឺរ៉ុបបានបង្ហាញផែនការយោធារបស់សហភាពអឺរ៉ុប ដែលសៀវភៅនេះមានចំណងជើងថា សៀវភៅសសម្រាប់ការពារអឺរ៉ុប - ការត្រៀមខ្លួនឆ្នាំ២០៣០។
យោងតាមសេចក្តីថ្លែងការណ៍របស់គណៈកម្មការបានឱ្យដឹងថា ផែនការនេះជាកញ្ចប់ការពារដ៏មានមហិច្ឆិតាមួយ ដែលផ្តល់នូវកម្រិតហិរញ្ញវត្ថុដល់បណ្តារដ្ឋជាសមាជិកសហភាពអឺរ៉ុប ដើម្បីជំរុញឱ្យមានការកើនឡើងនៃការវិនិយោគនៅក្នុងសមត្ថភាពការពារជាតិ។
សៀវភៅនេះក៏បានបញ្ជាក់ពីការគាំទ្រសម្រាប់អ៊ុយក្រែនតាមរយៈការបង្កើនជំនួយយោធា និងការធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅនៃឧស្សាហកម្មការពារជាតិអឺរ៉ុប និងអ៊ុយក្រែនផងដែរ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





