ទីក្រុងគៀវវាយប្រហារទីតាំងថាមពលនៅភាគខាងត្បូងប្រទេសរុស្ស៊ី បន្ទាប់ពីបទឈប់បាញ់គ្នាផ្នែកហេដ្ឋារចនាសម្ព័ន្ធ
AKP ភ្នំពេញ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ -- ក្រសួងការពារជាតិរុស្ស៊ីបានរាយការណ៍កាលពីថ្ងៃពុធថា ទីក្រុងគៀវបានវាយប្រហាររោងចក្រថាមពលមួយនៅភាគខាងត្បូងនៃប្រទេសរុស្ស៊ីដោយយន្តហោះគ្មានមនុស្សបើក (UAVs) ចំនួនបី បន្ទាប់ពីមានសេចក្តីសម្រេចរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ស្តីពីបទឈប់បាញ់គ្នាទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលដែលធ្វើឡើងតាមសំណើរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump)។
ក្រសួងនោះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «កាលពីយប់ថ្ងៃទី១៩ ខែមីនា ជាច្រើនម៉ោងបន្ទាប់ពីការបញ្ចប់កិច្ចចរចារុស្ស៊ី - សហរដ្ឋអាមេរិកក្នុងកម្រិតខ្ពស់បំផុត និងជាពិសេសសេចក្តីសម្រេចរបស់ប្រធានាធិបតីរុស្ស៊ីដែលបានធ្វើឡើងតាមសំណើរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ដើម្បីបញ្ឈប់ការវាយប្រហារជាបណ្តោះអាសន្នទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពល ទីក្រុងគៀវបានបើកការវាយប្រហារដោយចេតនាដោយ UAVs ចំនួនបីគ្រឿងទៅលើរោងចក្រហេដ្ឋារចនាសម្ព័ន្ធថាមពលដែលមានទីតាំងនៅតំបន់ក្រាកាស់ណូ»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





