សហរដ្ឋអាមេរិកបើកការវាយប្រហារលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន
AKP ភ្នំពេញ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ -- ប៉ុស្តិ៍ទូរទស្សន៍អាល់ម៉ាស៊ីរ៉ា (Al Masirah) ដែលគ្រប់គ្រងដោយក្រុមឧទ្ទាមហ៊ូធីបានរាយការណ៍ថា កងកម្លាំងប្រដាប់អាវុធសហរដ្ឋអាមេរិកកំពុងបើកការវាយប្រហារទៅលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន ដែលគ្រប់គ្រងដោយក្រុមឧទ្ទាមហ៊ុធី ពីចលនាអាន់សារអាល់ឡាហ៍។
យោងតាមបណ្តាញទូរទស្សន៍អាល់ហាដាដ (Al Hadath) និងស្កាយញូវអារ៉ាប៊ី (Sky News Arabia) បានឱ្យដឹងថា ការផ្ទុះយ៉ាងខ្លាំងត្រូវបានគេឮនៅគ្រប់ផ្នែកនៃទីក្រុងសាណា។ ប្រភពនោះបាននិយាយប្រាប់ទូរទស្សន៍អាល់ហាដាដថា ការវាយប្រហារនេះសំដៅលើមូលដ្ឋានយោធារបស់ពួកឧទ្ទាម រួមទាំងឃ្លាំងអាវុធសម្ងាត់នៅភាគខាងលិចនៃរដ្ឋធានីសាណារបស់យេម៉ែនផងដែរ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





