កងទ័ពជើងទឹកស្រីលង្ការឹបអូសទូកនេសាទឥណ្ឌា
AKP ភ្នំពេញ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ -- កងទ័ពជើងទឹកស្រីលង្កាបាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនបានរឹបអូសទូកនេសាទឥណ្ឌាកាលពីយប់ថ្ងៃច័ន្ទដោយសារការនេសាទនៅក្នុងដែនទឹកនៃកោះ Delft ក្នុងខេត្តភាគខាងជើងនៃប្រទេសស្រីលង្កា។
កងទ័ពជើងទឹកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកនេសាទឥណ្ឌា ៣នាក់នៅលើទូកក៏ត្រូវបានចាប់ខ្លួនផងដែរ។
កងទ័ពជើងទឹកបាននិយាយថា ទូកដែលរឹបអូសបាន និងអ្នកនេសាទដែលត្រូវបានឃាត់ខ្លួនត្រូវបាននាំយកទៅកាន់កំពង់ផែ Kankesanthurai ជាកន្លែងដែលមន្ត្រីជលផលក្នុងស្រុកនឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះពួកគេ។
កងទ័ពជើងទឹកធ្វើប្រតិបត្តិការប្រឆាំងនឹងទូកបរទេសដែលចូលរួមក្នុងការនេសាទដោយលើកឡើងពីផលប៉ះពាល់នៃសកម្មភាពបែបនេះទៅលើជីវភាពរស់នៅរបស់អ្នកនេសាទក្នុងស្រុក។
ជាមួយនឹងការចាប់ខ្លួនចុងក្រោយនេះ កងទ័ពជើងទឹកបានរឹបអូសទូកនេសាទឥណ្ឌាសរុបចំនួន ២០គ្រឿង និងបានឃាត់ខ្លួនអ្នកនេសាទឥណ្ឌាចំនួន ១៤៨នាក់ពីបទនេសាទនៅក្នុងដែនទឹកស្រីលង្កា៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





