វិមានក្រឹមឡាំង៖ លោក ពូទីន និងលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីការធ្វើឱ្យមានប្រក្រតីភាពវិញនៃទំនាក់ទំនងទ្វេរភាគី និងស្ថានភាពនៅអ៊ុយក្រែន
AKP ភ្នំពេញ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ -- អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ (Dmitry Peskov) បានប្រាប់អ្នកសារព័ត៌មានថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) និងសមភាគីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ត្រូវបានគេរំពឹងថានឹងពិភាក្សាគ្នាអំពីការធ្វើឱ្យមានប្រក្រតីភាពវិញនៃទំនាក់ទំនងរុស្ស៊ី-សហរដ្ឋអាមេរិក និងស្ថានភាពនៅអ៊ុយក្រែន ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទរបស់ពួកគេកាលពីរសៀលម្សិលមិញ។
លោកបានចង្អុលបង្ហាញថា «កិច្ចពិភាក្សាមួយចំនួន [រវាងទីក្រុងម៉ូស្គូ និងទីក្រុងវ៉ាស៊ីនតោន] បានកើតឡើងរួចហើយ។ [បេសកជនពិសេសរបស់សហរដ្ឋអាមេរិក លោក ស្ទីវ (Steve)] លោក វីតកូហ្វ (Witkoff) បានទៅកាន់ទីក្រុងមូស្គូ និងមានកិច្ចចរចាមួយនៅទីក្រុងអ៊ីស្តង់ប៊ុល ហើយជាកិច្ចសន្ទនាលើកដំបូងរវាងប្រធានាធិបតីទាំងពីរ។ ដូច្នេះមានការយោគយល់គ្នាពិតប្រាកដ។ ប៉ុន្តែមានបញ្ហាជាច្រើន [នៅលើរបៀបវារៈ] នៃការធ្វើឱ្យមានប្រក្រតីភាពបន្ថែមទៀតនៃទំនាក់ទំនងទ្វេភាគី និងដំណោះស្រាយនៅអ៊ុយក្រែន។ ប្រធានាធិបតីទាំងពីរត្រូវបានគេរំពឹងថានឹងពិភាក្សាគ្នាអំពីបញ្ហាទាំងនេះ»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





