កាហ្សាក់ស្ថានជំរុញគម្រោងដឹកជញ្ជូនដើម្បីបង្កើនចរាចរណ៍ទំនិញ
AKP ភ្នំពេញ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ -- ក្រសួងដឹកជញ្ជូនកាហ្សាក់ស្ថានបានប្រកាសថា ប្រទេសកាហ្សាក់ស្ថានគ្រោងនឹងបញ្ចប់គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកសំខាន់ៗនៅឆ្នាំ២០២៥ ដើម្បីបង្កើនសមត្ថភាព និងបង្កើនល្បឿននៃការផ្លាស់ប្តូរទំនិញ។
យោងតាមរបាយការណ៍សង្ខេបពីកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ប្រទេសក្នុងរយៈពេលប្រាំមួយឆ្នាំកន្លងមកនេះបានឱ្យដឹងថា ខ្សែរថភ្លើងទីពីរនៅលើផ្លូវ Dostyk-Moyynty នឹងត្រូវបញ្ចប់នៅឆ្នាំនេះ។ ការពង្រីកនេះនឹងបង្កើនសមត្ថភាពផ្លូវដែកពី ១២គូ ទៅ ៦០គូចំពោះរថភ្លើងក្នុងមួយថ្ងៃ។
លើសពីនេះទៀត ការសាងសង់ផ្លូវរថភ្លើងផ្លូវ Almaty bypass ត្រូវបានគេរំពឹងថានឹងបញ្ចប់ដោយកាត់បន្ថយការកកស្ទះនៅមជ្ឈមណ្ឌលផ្លូវរថភ្លើងក្នុងទីក្រុងបាន ៤០% ។
ក្រសួងដឹកជញ្ជូនបានសង្កត់ធ្ងន់ថា គម្រោងទាំងនេះនឹងពង្រឹងតួនាទីរបស់ប្រទេសកាហ្សាក់ស្ថានជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់ ដោយធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងដឹកជញ្ជូនរវាងសហភាពអឺរ៉ុប និងចិន ហើយជំរុញសក្តានុពលនាំចេញរបស់ប្រទេស។
ក្រសួងក៏បានលើកឡើងពីគម្រោងផ្លូវហាយវេ Astana-Arkalyk-Turgai-Irgyz ដែលបានប្រកាសដោយប្រមុខរដ្ឋថាជាគម្រោងសំខាន់ដែលនឹងពង្រឹងបណ្តាញដឹកជញ្ជូនរបស់ប្រទេសកាហ្សាក់ស្ថានបន្ថែមទៀត៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





