កងកម្លាំងការពារអ៊ីស្រាអែលបញ្ជាក់ពីការវាយប្រហារទៅលើគោលដៅរបស់ក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សា
AKP ភ្នំពេញ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ -- កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានរាយការណ៍អំពីការវាយប្រហារយ៉ាងខ្លាំងទៅលើគោលដៅក្រុមភេរវកម្មដែលជាកម្មសិទ្ធិរបស់ក្រុមចលនាហាម៉ាស់ប៉ាឡេស្ទីននៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញតេឡេក្រាមរបស់កងកម្លាំង IDF។
មិនមានព័ត៌មានលម្អិតនៃប្រតិបត្តិការវាយប្រហារនោះត្រូវបានផ្តល់ឱ្យទេ។
នៅពេលមុននេះ អ្នករាយការណ៍សារព័ត៌មាន Axios លោក បារ៉ាក់ រ៉ាវីដ (Barak Ravid) បាននិយាយនៅលើបណ្តាញសង្គមអ៊ិច (X) ដោយដកស្រង់ពីការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ដែលបាននិយាយថា អ៊ីស្រាអែលបានបន្តប្រតិបត្តិការយោធានៅតំបន់ហ្គាហ្សា បន្ទាប់ពីក្រុមហាម៉ាស់បានបដិសេធសំណើរបស់សហរដ្ឋអាមេរិកដើម្បីពង្រីករដ្ឋបទឈប់បាញ់គ្នា៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





