ចិនបាញ់បង្ហោះផ្កាយរណបថ្មីចំនួន ៨
AKP ភ្នំពេញ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ -- ប្រទេសចិនកាលពីថ្ងៃចន្ទបានបាញ់បង្ហោះគ្រាប់រ៉ុក្កែត សេរេស-១ (CERES-1) ដោយដាក់ផ្កាយរណបចំនួន ៨ទៅក្នុងលំហ។
គ្រាប់រ៉ុក្កែតបានផ្ទុះនៅវេលាម៉ោង ៤:០៧នាទីរសៀល (ម៉ោងនៅទីក្រុងប៉េកាំង) ពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណបជីវគ័ន នៅភាគពាយព្យប្រទេសចិន ហើយបានបញ្ជូនផ្កាយរណបយ៉ុនយ៉ៅ-១ ៥៥-៦០(Yunyao-1 55-60) ទៅកាន់គន្លងដែលបានកំណត់ទុកជាមុន។
បេសកកម្មនេះក៏បានបាញ់បង្ហោះផ្កាយរណបអ៊ែរសាត ០៦ (AIRSAT 06) និង(AIRSAT 07) អ៊ែរសាត ០៧ ផងដែរ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





