ម៉ុងហ្គោលីចេញការព្រមានអំពីព្យុះព្រិល និងព្យុះដីពណ៌លឿង
AKP ភ្នំពេញ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ -- ទីភ្នាក់ងារជាតិសម្រាប់ឧតុនិយម និងការត្រួតពិនិត្យបរិស្ថានរបស់ប្រទេសម៉ុងហ្គោលី កាលពីថ្ងៃចន្ទបានចេញការព្រមានអំពីព្យុះព្រិល ល្បឿនខ្យល់ខ្លាំង និងព្យុះដីពណ៌លឿង។
យោងតាមអ្នកព្យាករណ៍អាកាសធាតុ បានឱ្យដឹងថា ព្យុះព្រិលនឹងវាយប្រហារលើខេត្តភាគកណ្តាល និងភាគខាងកើតនៃប្រទេស ដោយចាប់ផ្តើមកាលពីយប់ថ្ងៃទី១០ ខែមីនា។
ទន្ទឹមនឹងនេះ ខ្យល់បោកបក់ខ្លាំង និងព្យុះដីពណ៌លឿងត្រូវបានគេរំពឹងថានឹងវាយប្រហារខេត្តវាលខ្សាច់ហ្គោប៊ី និងខេត្តភាគខាងត្បូងរបស់ប្រទេសដូចជា ខេត្តអ៊ុមនូហ្គោវី ខេត្តដុនហ្គោវី និងខេត្តដ័រណូហ្គោវី ចាប់ពីថ្ងៃអង្គារដល់ថ្ងៃពុធនេះ ជាមួយនឹងល្បឿនខ្យល់ជាមធ្យមដែលប៉ាន់ស្មានចន្លោះពី១៨-២៤ម៉ែត្រក្នុងមួយវិនាទី។
ទីភ្នាក់ងារឧតុនិយមរបស់ប្រទេសនេះបានព្រមានអ្នកស្រុកយូឡាន បាទ័រ និងខេត្តចំនួន ២១ រួមទាំងអ្នកចិញ្ចឹមសត្វពនេចរឱ្យមានការប្រុងប្រយ័ត្នបន្ថែមចំពោះគ្រោះមហន្តរាយដែលអាចកើតមាន៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





