មេដឹកនាំហ្គាណា និងនីហ្សេរីយ៉ា បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះទំនាក់ទំនងកាន់តែរឹងមាំ
AKP ភ្នំពេញ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ -- មេដឹកនាំនៃប្រទេសនីហ្សេរីយ៉ា និងហ្គាណាបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដែលបានបង្រួបបង្រួមប្រទេសទាំងពីរចាប់តាំងពីទទួលបានឯករាជ្យ។
ការប្តេជ្ញាចិត្តនេះត្រូវបានធ្វើឡើងនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយបន្ទាប់ពីដំណើរទស្សនកិច្ចការងាររបស់ប្រធានាធិបតីហ្គាណា លោក ចន ដ្រាម៉ានី ម៉ាហាម៉ា (John Dramani Mahama) ទៅកាន់ទីក្រុង Niamey ប្រទេសនីហ្សេរីយ៉ា ជាកន្លែងដែលលោកត្រូវបានស្វាគមន៍នៅអាកាសយានដ្ឋានអន្តរជាតិ Diori Hamani ដោយលោក អាប់ឌូរ៉ាហាម៉ានេធីជីអានី(Abdourahamane Tchiani) ប្រធានក្រុមប្រឹក្សាជាតិសម្រាប់ការការពារមាតុភូមិរបស់ប្រទេសនីហ្សេរី។
សេចក្តីថ្លែងការណ៍បាននិយាយថា មេដឹកនាំទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសក្នុងវិស័យនយោបាយ សេដ្ឋកិច្ចវិទ្យាសាស្ត្រ និងវប្បធម៌ ដើម្បីបំពេញសេចក្តីប្រាថ្នារបស់ប្រជាជនក្នុងការការពារសន្តិភាព សន្តិសុខ និងការអភិវឌ្ឍ។
ប្រមុខរដ្ឋទាំងពីរបានពិភាក្សាអំពីការគំរាមកំហែងដោយភេរវករដែលកំពុងប្រឈមមុខនៅតំបន់ Sahel និងតំបន់អាហ្វ្រិកខាងលិច ដោយភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ពួកគេចំពោះសាមគ្គីភាពក្នុងការប្រយុទ្ធប្រឆាំងនឹងការបំផ្លិចបំផ្លាញនៃអំពើភេរវកម្មដែលបានញ៉ាំញីក្នុងតំបន់ និងធ្វើឱ្យប៉ះពាល់ដល់ការអភិវឌ្ឍ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





