តួកគីមានផែនការនាំចេញសព្វាវុធដែលមានតម្លៃសរុប ១១ពាន់លានដុល្លារ
AKP ភ្នំពេញ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ -- ទីភ្នាក់ងារឧស្សាហកម្មការពារជាតិ (SSB) បាននិយាយកាលពីពេលថ្មីៗនេះថា ចំពេលដែលមាននិន្នាការយោធានិយមនៅក្នុងទ្វីបអឺរ៉ុប រដ្ឋាភិបាលតួកគីបានប្រកាសពីចេតនារបស់ខ្លួនក្នុងការបង្កើនការលក់សព្វាវុធដែលមានតម្លៃដល់ ១១ពាន់លានដុល្លារនៅត្រឹមឆ្នាំ២០២៨។
ការកើនឡើងយ៉ាងឆាប់រហ័សនៃការលក់ឧស្សាហកម្មយោធា និងអវកាស នឹងមានន័យថា ប្រាក់ចំណូលរួមគ្នាមានចំនួន ២៦ពាន់លានដុល្លារក្នុងរយៈពេល ៣ឆ្នាំ ដែលបានបង្ហាញនៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់SSB ដែលដកស្រង់ដោយសារព័ត៌មាន Hurriyet Daily News ។
ការរាយការណ៍របស់សារព័ត៌មាននោះបានរំឭកថា ការនាំចេញវត្ថុទាំងពីរនេះសម្រេចបានត្រឹមតែ ២៨លានដុល្លារនៅក្នុងឆ្នាំ២០២២។
ក្នុងឆ្នាំ២០២៤ ឧស្សាហកម្មអវកាសតួកគីបានរាយការណ៍ពីការនាំចេញចំនួន ៧,១៥ពាន់លានដុល្លារ ដែលស្មើនឹងការកើនឡើង ២៩% ពីមួយឆ្នាំទៅមួយឆ្នាំ ខណៈដែលប្រាក់ចំណូលសុទ្ធបានកើនឡើងដល់ ១៥ពាន់លានដុល្លារកាលពីឆ្នាំមុន។
ឥឡូវនេះ តួកគីជាប់ចំណាត់ថ្នាក់ទី១១ នៅលើពិភពលោកក្នុងចំណោមអ្នកនាំចេញសព្វាវុធដោយលក់ទៅឱ្យ ១៨៣ប្រទេសនៅក្នុងឆ្នាំ២០២៤៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ប្រេនសាឡាទីណា)





