ឯកឧត្តម ជា វ៉ាន់ដេត អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៦របស់គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល
AKP ភ្នំពេញ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥-- ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.) កាលពីរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំលើកទី៦ របស់ គ.រ.ឌ. ដើម្បីពិនិត្យទៅលើវឌ្ឍនភាពការងារ ក្នុងការជំរុញបរិវត្តកម្មឌីជីថលនៅតាមក្រសួង ស្ថាប័ន។

ក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រីបានជម្រាបជូនអង្គប្រជុំអំពីបច្ចុប្បន្នភាពបច្ចេកវិទ្យាឌីជីថលនៅក្នុងកម្រិតអន្តរជាតិ និងក្នុងតំបន់ ពិសេសគឺបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងសន្តិសុខសាយប័រ ដែលកម្ពុជាត្រូវយកចិត្តទុកដាក់ ដេីម្បីចាប់យកកាលានុវត្តភាព និងជំរុញកំណេីនសេដ្ឋកិច្ច ។

នៅក្នុងកិច្ចប្រជុំនោះក៏មានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ដែលជាអនុប្រធាន សមាជិក គ.រ.ឌ. ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ សរុបប្រមាណ៨០នាក់៕


ដោយ ណយ នឿន (ប្រភព៖ក្រសួងប្រៃសណីយ៍)





