រដ្ឋមន្ត្រីក្រសួងអប់រំអញ្ជើញបិទទិវាជាតិអំណានលើកទី១០ (១១ មីនា ២០២៥) ក្រោមប្រធានបទ “ការអានផ្សារភ្ជាប់អន្តរជំនាន់មនុស្សក្នុងសង្គម”
AKP ភ្នំពេញ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥--ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធីបិទ ទិវាជាតិអំណានលើកទី១០ (១១ មីនា ២០២៥) ក្រោមប្រធានបទ “ការអានផ្សារភ្ជាប់អន្តរជំនាន់មនុស្សក្នុងសង្គម” នៅវិទ្យាស្ថានបច្ចេ កវិទ្យាកម្ពុជានារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥។

កម្មវិធីមានការនិមន្ត និងចូលរួមពីសំណាក់ ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ ព្រះរាជា គណៈកិត្តិយស នាយកប្រតិបត្តិអង្គការពុទ្ធសាសនាដើម្បីកា រអប់រំនៃកម្ពុជា (ពអក) ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា តំណាងក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍជាតិ និងអន្តរជាតិ លោក លោកស្រី ថ្នាក់ដឹកនាំអង្គភាពនានា ថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត បុគ្គលិកអប់រំ និងសិស្សនិស្សិត។

បន្ទាប់ពីស្តាប់វេទិកាតុមូលក្រោមប្រធានបទ “តួនាទីអំណាន និងបណ្ណាល័យ ក្នុងយុគសម័ យបញ្ញាសិប្បនិម្មិត” រួចមក ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណដល់វាគ្មិនកិត្តិយសទាំង៤រូប ព្រមទាំងអ្នកសម្របសម្រួលវេទិកាពិ ភាក្សាក្រោមប្រធានបទ “តួនាទីអំណាន និងបណ្ណាល័យ ក្នុងយុគសម័យបញ្ញាសិប្ប និម្មិត”នាឱកាសនេះ ដែលបានផ្តលនូវចំណេះដឹងដ៏មានតម្លៃជាច្រើន ឆ្លើយតបនឹងប្រ ធានបទនៃទិ វាអំណានឆ្នាំនេះ “ការអានផ្សារភ្ជាប់អន្តរជំនាន់មនុស្សក្នុងសង្គម” និងបានរំលេច ពីសារៈសំខាន់នៃការបន្តយកចិត្តបណ្តុះបណ្ដាលកវីនិពន្ធកំណាព្យ និងស្មូតដែលជាផ្នែក មួយដ៏សំខាន់ក្នុងការលើកកម្ពស់ការសិក្សាអក្សរសាស្ត្រជាតិ ដោយគូសបញ្ជាក់ពីបញ្ហាប្រ ឈមនៃអំណានក្នុងយុគសម័យ AI ដែលយុវជនច្រើនយកចិត្តទុកដាក់តែ លើការប្រើប្រាស់ បច្ចេកវិទ្យាតែមិនបានផ្សារភ្ជាប់ជាមួយការសិក្សាស្វែងយល់ពីអក្សរសាស្ត្រអក្សរសិល្ប៍ជាតិនោះទេ ដូច្នេះក្រសួងត្រូវតែខិតខំប្រឹងប្រឹងបន្តការងារនេះបន្ថែមទៀត និងត្រូវពង្រឹងការដាក់ បញ្ចូលកញ្ចប់អំណានដំបូងទៅក្នុងកម្មវិធីសិក្សាបណ្តុះបណ្ដាលគ្រូតែម្តង។

បន្ថែមពីនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដ ល់ក្រុមការងារពាក់ព័ន្ធ ឱ្យចាប់ផ្តើមត្រួតពិនិត្យមើល បញ្ហាប្រឈមនៅតាមសាលារៀន ហើយប្រែក្លាយបញ្ហាប្រឈមទាំងនោះ ឱ្យទៅជាផែនការសកម្មភាពដែលត្រូវអនុវត្ត ក្នុងឆ្នាំ២០២៥នេះតែម្តង។ ពាក់ព័ន្ធនឹងបញ្ហាកង្វះបណ្ណាល័យនាពេលបច្ចុប្បន្ន ឯកឧត្តមបណ្ឌិត សភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ ឱ្យសហការជាមួយដៃគូអភិវឌ្ឍដើម្បី ពិនិត្យមើលលទ្ធភាពក្នុងការរៀបចំបណ្ណាល័យអេឡិចត្រូនិក (ឌីជីថល) និងការប្រើប្រាស់ បញ្ញាសិប្បនិម្មិត (AI) ដើម្បីបង្កើតសៀវភៅសិក្សា ដោយមានការ ចូលរួមគាំទ្រផ្នែកប ច្ចេកទេសពីអ្នកជំនាញបច្ចេកវិទ្យា ដើម្បីជួយដោះស្រាយបញ្ហា ប្រឈមក្នុងវិស័យអប់រំ។

ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានឆ្លើយតប ទៅនឹងសំនួរក្នុ ងវេទិកាពិភាក្សា ស្តីពីការធ្លាក់ចុះនៃអារ្យធម៌ ដោយបានបកស្រាយថា ឫសគល់នៃបញ្ហាមិន មែនមកពីការផ្លាស់ប្តូរសាសនាទេ គឺមកពីការបាត់បង់ធនធានមនុស្ស និងសង្គ្រាមអូសបន្លាយ យូរអង្វែង ដូច្នេះហើយយើងទាំងអស់គ្នាត្រូវចូលរួមថែរក្សាឱ្យបាននូវសុខសន្តិភាព ដើម្បីធានា ឱ្យបាននូវការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិប្រកបដោយចីរភាព ការរស់នៅប្រកបដោយវិបុលសុខ និងភាពសុខដុមរមនា។តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោត សរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមការងារពាក់ព័ន្ធ និងដៃគូសហកា រទាំងអស់ ដែលបានរួមចំណែកជំរុញឱ្យទិវាជាតិអំណានលើកទី១០នេះប្រព្រឹត្តិទៅបាន ដោយរលូន និងជោគជ័យតាមការគ្រោងទុក ដោយបានបញ្ជាក់ជាថ្មីថា ដើម្បីពង្រឹងវិស័យអប់រំ យើងទាំងអស់គ្នាត្រូវខិតខំប្រឹងប្រែងរួមគ្នាបន្តទៀតដើម្បីកែលម្អសាលារៀន ដោយត្រូវមាន ការ គាំទ្រពីសំណាក់សហគមន៍ អ្នកអាណាព្យាបាល មាតាបិតា ជាពិសេសត្រូវចេះប្រើប្រាស់ បច្ចេក វិទ្យាដើម្បីដោះស្រាយបញ្ហាប្រឈមនានាប្រកបដោយប្រសិទ្ធភាពខ្ពស់៕

ដោយ៖ប៊ុនរិទ្ធ





