ក្រសួងបរិស្ថាន៖គុណភាពខ្យល់នៅព្រឹកថ្ងៃទី១២មីនាមានភាពល្អណាស់
AKP ភ្នំពេញ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥--ក្រសួងបរិស្ថានបានប្រកាសថាគុណភាពខ្យល់នៅក្នុងប្រទេសកម្ពុជានាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥នេះមានភាពល្អណាស់។យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងបរិស្ថានបានជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ ល្ងាច ដល់ម៉ោង ៦ ព្រឹក ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិច លគិតជាមធ្យមស្មើនឹង១៥.៥៩ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។
ក្រសួងបរិស្ថានបានលើកឡើងថាពណ៌ខៀវគឺគុណភាពខ្យល់ល្អណាស់មាន នៅខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង ខេត្តព្រៃវែង ខេត្តកែប ខេត្តក្រចេះ ខេត្តមណ្ឌលគីរី ខេត្តត្បូងឃ្មុំ ខេត្តកំពត ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តកណ្តាល ខេត្តសៀមរាប ខេត្តប៉ៃលិន ខេត្តព្រះសីហនុ ខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តកំពង់ធំ ខេត្តពោធិ័សាត់ ខេត្តតាកែវ រាជធានីភ្នំពេញ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តឧត្តរមានជ័យ ចំណែកពណ៌បៃតងគឺគុណភាពខ្យល់ល្អមាន ខេត្តបន្ទាយមានជ័យ និងខេត្តព្រះវិហារ៕



ដោយ៖ ប៊ុនរិទ្ធ, ក្រសួងបរិស្ថាន





