គុណភាពខ្យល់នៅប្រទេសស្រីលង្កាកាន់តែយ៉ាប់យ៉ឺន
AKP ភ្នំពេញ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ -- ទិន្នន័យរបស់អង្គការស្រាវជ្រាវអគារជាតិ (NBRO) បានបង្ហាញកាលពីថ្ងៃចន្ទថា គុណភាពខ្យល់នៅក្នុងតំបន់ជាច្រើននៃប្រទេសស្រីលង្កា រួមទាំងទីក្រុងកូឡុមបូ និងទីក្រុងហ្គាល់ឡេ ជាទីក្រុងដែលមានប្រជាជនច្រើនជាងគេបំផុតរបស់ប្រទេសស្រីលង្កាបានធ្លាក់ចុះ។
យោងតាមអង្គការ NBRO បានឱ្យដឹងថា កម្រិតសន្ទស្សន៍គុណភាពខ្យល់នៅក្នុងតំបន់ទាំងនេះមានចន្លោះពី ១០០ ទៅ ១៥០ កាលពីថ្ងៃច័ន្ទ ដោយបានធ្លាក់ចុះក្រោមកម្រិតដែលត្រូវបានចាត់ទុកថាមានសុខភាពល្អសម្រាប់មនុស្សជាមធ្យម។
អង្គការ NBRO បានព្រមានថា ប្រជាជនអាចនឹងជួបប្រទះចំពោះផលប៉ះពាល់សុខភាព ហើយអង្គការបានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការប្រុងប្រយ័ត្នជាពិសេសសម្រាប់មនុស្សចាស់ និងកុមារតូចៗ ដែលងាយរងគ្រោះដោយសារផលប៉ះពាល់នៃគុណភាពខ្យល់មិនល្អ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





