ចិនបាញ់បង្ហោះផ្កាយរណបសាកល្បងសម្រាប់បច្ចេកវិទ្យាទំនាក់ទំនង
AKP ភ្នំពេញ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ -- ប្រទេសចិនបានបញ្ជូនផ្កាយរណបសាកល្បងថ្មីសម្រាប់បច្ចេកវិទ្យាទំនាក់ទំនងទៅកាន់ទីអវកាសពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណបស៊ីចាង ក្នុងខេត្តស៊ីឈួន ភាគនិរតីកាលពីព្រឹកថ្ងៃចន្ទ។
យោងតាមមជ្ឈមណ្ឌលបាញ់បង្ហោះ បានឱ្យដឹងថា ផ្កាយរណបនេះត្រូវបានបាញ់បង្ហោះដោយរ៉ុក្កែតឡុងម៉ាច-៣ប៊ី (Long March-3B) នៅវេលាម៉ោង ១:១៧នាទីព្រឹក (ម៉ោងនៅទីក្រុងប៉េកាំង) ។ ផ្កាយរណបនេះបានចូលទៅក្នុងគន្លងដែលបានគ្រោងទុកដោយជោគជ័យក្នុងការបាញ់ បង្ហោះ។
មជ្ឈមណ្ឌលបាននិយាយថា ផ្កាយរណបនេះនឹងត្រូវបានប្រើប្រាស់ជាចម្បង ដើម្បីអនុវត្តន៍ការបញ្ជាក់ពីសុពលភាពបច្ចេកវិទ្យាទំនាក់ទំនងពហុក្រុម និងល្បឿនលឿន។ ការបាញ់បង្ហោះនេះគឺជាបេសកកម្មលើកទី៥៦២ នៃស៊េរីរ៉ុក្កែតឡុងម៉ាច៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





