ចិន និងរុស្ស៊ី មានសុទិដ្ឋិនិយមចំពោះរបបទិដ្ឋាការ
AKP ភ្នំពេញ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ -- ភារៈធារីរបស់ចិនប្រចាំនៅប្រទេសរុស្ស៊ី លោក ហ្សាង វៃ (Zhang Wei) បានប្រាប់សារព័ត៌មានតាសស៍ (TASS) ថា ប្រទេសចិន និងរុស្សី កំពុងពិភាក្សាគ្នាអំពីបញ្ហាទិដ្ឋាការ ហើយនឹងស្វែងការធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌសម្រាប់ការចេញទិដ្ឋាការនេះ។
អ្នកការទូតរូបនោះបាននិយាយថា «យើងចង់ធ្វើឱ្យការធ្វើដំណើរកាន់តែមានភាពងាយស្រួលសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ដូច្នេះពួកគេអាចបានជួប និងសួរសុខទុក្ខគ្នាឱ្យបានញឹកញាប់។ ខ្ញុំគិតថា នេះជាការចង់បានរបស់ប្រជាពលរដ្ឋគ្រប់រូបនៃប្រទេសចិន និងរុស្ស៊ី»។
លោកបាននិយាយបន្ថែមថា «ឥឡូវនេះ យើងកំពុងពិភាក្សាអំពីបញ្ហាទាំងនេះ ហើយនឹងខិតខំធ្វើឱ្យប្រសើរនូវរបបទិដ្ឋាការ និងបង្កើតលក្ខខណ្ឌកាន់តែងាយស្រួលសម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ព្រមទាំងការពង្រីកការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





