ហ្វីលីពីនដាក់បម្រាមនាំចូលបសុបក្សីពីបណ្តារដ្ឋរបស់អាម៉េរិក ចំពេលដែលមានការភ័យខ្លាចជំងឺផ្ដាសាយបក្សី
AKP ភ្នំពេញ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ -- ប្រទេសហ្វីលីពីនបានដាក់បម្រានសម្រាប់ការនាំចូលបសុបក្សីជាបណ្តោះអាសន្នពីរដ្ឋឥណ្ឌាណា រដ្ឋញូវយ៉ក និងរដ្ឋផេនស៊ីលវ៉ានៀ របស់សហរដ្ឋអាមេរិក ដោយសារការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សីនៅក្នុងរដ្ឋទាំងនោះ។
នៅក្នុងសេចក្តីថ្លែងការណ៍ចុងក្រោយមួយ រដ្ឋមន្រ្តីក្រសួងកសិកម្មហ្វីលីពីន លោក ទុយ ឡូរែល (Tiu Laurel) បាននិយាយថា ការហាមប្រាមនេះគ្របដណ្តប់ទៅលើសត្វស្លាបក្នុងស្រុក និងសត្វស្លាបព្រៃ ព្រមទាំងផលិតផលរបស់សាច់សត្វទាំងនោះ រួមទាំងសាច់បសុបក្សី និងស៊ុតផងដែរ។
លោកបានកត់សម្គាល់ថា ការផ្ទុះឡើងនៃជំងឺផ្ដាសាយបក្សី H5N1 ជាច្រើនករណីបានកើតឡើងក្នុងរដ្ឋទាំងនោះនៅក្នុងខែមករា និងខែកុម្ភៈកន្លងមក។
ក្រសួងកសិកម្មហ្វីលីពីនបាននិយាយថា ការរីករាលដាលយ៉ាងឆាប់រហ័សនៃជំងឺគ្រុនផ្តាសាយបក្សីក្នុងរយៈពេលដ៏ខ្លីចាប់តាំងពីការរកឃើញនៅមន្ទីរពិសោធន៍លើកដំបូង តម្រូវឱ្យមានការរឹតបន្តឹងពាណិជ្ជកម្មកាន់តែទូលំទូលាយជាងមុខ។ កន្លងមក ក្រសួងបានហាមឃាត់ការនាំចូលបសុបក្សីពីរដ្ឋអ៊ីលីណយ រដ្ឋមីនណេសូតា រដ្ឋអូហាយយ៉ូ រដ្ឋវីនខុនស៊ីន រដ្ឋដាកូតាខាងត្បូង រដ្ឋម៉ារីលែន និងរដ្ឋមីសស៊ូរី៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





