អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនអរគុណដល់នគរបាលអូស្ត្រាលីចំពោះកិច្ចសហប្រតិបត្តិការក្នុងការ ជួយដល់កម្ពុជាដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀនកន្លងមក
AKP ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥--
នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានអរគុណដល់នគរបាលអូស្ត្រាលីចំពោះកិច្ចសហប្រតិបត្តិការក្នុងការ ជួយដល់កម្ពុជាដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀនកន្លងមក។

ក្នុងជំនួបពិភាក្សាការងារអំពីឧក្រិដ្ឋកម្មគ្រឿងញៀនឆ្លងដែនជាមួយលោកស្រី Lesa Gale ស្នងការ រងនគរបាលសហព័ន្ធអូស្ត្រាលី (AFP) នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានចែក រំលែកបទពិសោធន៍ដឹកនាំរបស់ឯកឧត្តម និងករណីធំៗ ដែលទទួលបានជោគជ័យពីមន្ត្រីអនុវត្តច្បាប់កម្ពុជា ព្រមទាំងបានថ្លែងអំណរគុណដល់នគរបាលសហព័ន្ធអូស្ត្រាលី (AFP) ក្នុងកិច្ចខិត ខំប្រឹងប្រែងយ៉ាងសកម្មចំពោះកិច្ចសហប្រតិបត្តិការក្នុងការជួយដល់កម្ពុជា ដើម្បីប្រយុទ្ធប្រឆាំង គ្រឿងញៀនកន្លងមក ក្នុងនោះមានដូចជាជំនួយបច្ចេកទេស និងការផ្តល់វគ្គបណ្តុះបណ្តាល ស្រាវជ្រាវ ស៊ើបអង្កេត វគ្គបណ្តុះបណ្តាលស្តីពីការប្រឆាំងការសម្អាតប្រាក់ដល់មន្ត្រីអនុវត្តច្បាប់ កម្ពុជាជាដើម។

តាមរយៈជំនួបនេះភាគីទាំងពីរបានប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិ និងការចែករំលែកព័ត៌មានរវាងគ្នា និងគ្នា ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងការជួញដូរគ្រឿងញៀនក្នុងតំបន់ ក៏ដូចជាការជួញដូរគ្រឿង ញៀនឆ្លងដែនពីបណ្តាប្រទេសដទៃចូលមកកម្ពុជា។ បន្ថែមពីនោះនគរបាលសហព័ន្ធអូស្ត្រាលី (AFP) នឹងនាំសំណើរបស់កម្ពុជាជូនដល់ថ្នាក់នាំរបស់ខ្លួន ដើម្បីបន្តជួយគាំទ្រផែនការសកម្មភាព ប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា រួមនិងជំនួយឧបត្ថម្ភផ្សេងៗទៀត៕

ដោយ៖ ចាន់ សុភឿន , ប្រភព៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន





