ម៉ាលីផ្អាកការអនុញ្ញាតឱ្យធ្វើអាជីវកម្មរ៉ែដែលផ្តល់ឱ្យជនបរទេស
AKP ភ្នំពេញ ថ្ងៃទី០៧ ខែមិនា ឆ្នាំ២០២៥ -- ការអនុញ្ញាតសម្រាប់ការជីកយករ៉ែសិប្បនិមិត្តនៅក្នុងប្រទេសម៉ាលីដែលត្រូវបានផ្តល់ទៅឱ្យ «បុគ្គលដែលមានសញ្ជាតិបរទេស» ត្រូវបានផ្អាកតាមបទបញ្ជារបស់ប្រធានាធិបតីម៉ាលី លោក អាសស៊ីម៉ី ហ្គ័រតា (Assimi Goita) រដ្ឋមន្ត្រីក្រសួងសន្តិសុខនិងការពារជនស៊ីវិល លោក ដូដ អាលី ម៉ូហាមមេឌីន (Daoud Aly Mohammedine) ។
វិធានការនេះធ្វើឡើងបន្ទាប់ពីមានការបាក់រលំទីតាំងជីកយករ៉ែមាសចំនួនពីរទីតាំង។ ឧប្បត្តិហេតុទីមួយដែលបានកើតឡើងនៅថ្ងៃទី១៥ ខែកុម្ភៈនៅភាគខាងលិចប្រទេសម៉ាលី បានបណ្តាលឱ្យមនុស្សប្រហែល ៥០នាក់បានស្លាប់ ខណៈដែលលើកទីពីរដែលបានកើតឡើងនៅថ្ងៃទី២៩ ខែមករានៅភាគនិរតីប្រទេសម៉ាលីបានឆក់យកជីវិតមនុស្សប្រហែល ១០នាក់។
យោងតាមរដ្ឋមន្ត្រីក្រសួងសន្តិសុខ និងការពារជនស៊ីវិល ដែលបានថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងបាម៉ាកូ បាននិយាយថា លោកប្រធានាធិបតីបានណែនាំរដ្ឋាភិបាលឱ្យ «ពង្រឹងវិធានការដើម្បីការពារសោកនាដកម្មមនុស្ស និងបរិស្ថាន» នៅក្នុងប្រទេសម៉ាលី។
រដ្ឋមន្ត្រីរូបនេះបានបន្ថែមថា លោកប្រធានាធិបតីបានសម្រេចចិត្ត«លុបចោលសកម្មភាពតែងតាំងមន្ត្រីរដ្ឋបាលដែលពាក់ព័ន្ធដោយផ្ទាល់នៅក្នុងការកើតឡើងនៃឧប្បត្តិហេតុទាំងនេះ»៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





