ន័រវេសនឹងបង្កើនការគាំទ្រសម្រាប់អ៊ុយក្រែននូវទឹកប្រាក់ចំនួន ៥០ប៊ីលានក្រូន័រវេសនៅឆ្នាំ២០២៥
AKP ភ្នំពេញ ថ្ងៃទី០៧ ខែមិនា ឆ្នាំ២០២៥ -- សភាន័រវេសកាលពីថ្ងៃព្រហស្បតិ៍បានយល់ព្រមបង្កើនការគាំទ្ររបស់ខ្លួនលើប្រទេសអ៊ុយក្រែននៅឆ្នាំ២០២៥ ជាមួយនឹងការបែងចែកមូលនិធិបន្ថែមចំនួន ៥០ប៊ីលានក្រូន័រវេស (៤,៥៩ប៊ីលានដុល្លារអាម៉េរិក) ។
មូលនិធិបន្ថែមនេះបាននាំមកនូវការរួមចំណែកសរុបរបស់ប្រទេសន័រវេសដល់អ៊ុយក្រែនសម្រាប់ឆ្នាំនេះដល់ ៨៥ប៊ីលានក្រូន័រន័រវេស និង២០៥ប៊ីលានក្រូនន័រវេសសម្រាប់រយៈពេលរហូតដល់ឆ្នាំ២០៣០។
នាយករដ្ឋមន្ត្រីន័រវេស លោក ចូណាស់ ហ្គារ ស្ត័រ (Jonas Gahr Store) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «កិច្ចព្រមព្រៀងនយោបាយដ៏ទូលំទូលាយមួយត្រូវបានឈានដល់នៅក្នុងសភាន័រវេសដើម្បីបង្កើនការគាំទ្ររបស់ប្រទេសន័រវេសសម្រាប់អ៊ុយក្រែន»៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





