រាជបណ្ឌិត្យសភាកម្ពុជាផ្តល់ទឹកដោះគោស្រស់ តេជោសែនប្ញស្សីត្រឹប ដល់កុមារកំព្រា និងកុមារមានពិការភាព
AKP ភ្នំពេញ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥-- ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងថា កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ រាជបណ្ឌិត្យសភាកម្ពុជាបានជូនទឹកដោះគោស្រស់ តេជោសែនប្ញស្សីត្រឹប ដល់កុមារកំព្រា និងកុមារមានពិការភាព នៅតាមទីតាំង៥កន្លែងផ្សេងៗគ្នា ដែលសរុបមានចំនួន៣២៣លីត្រ ។

ឯកឧត្តមបណ្ឌិតសភាចារ្យបានបន្តថា សូមឱ្យកូនៗមានស្នាមញញឹម និងការលូតលាស់ល្អប្រសើរ។ ក្រុមការងារបានផ្ដល់ទឹកដោះគោជូនដល់កុមារកំព្រា និងកុមារមានពិការភាពទាំង៥ទីតាំង រួមមាន៖ ទី១. មណ្ឌលកុមាកំព្រាទាករ និងកុមារជាតិចំនួន៦២លីត្រ ទី២. មណ្ឌលកុមារបណ្ដុះបណ្ដាលក្ដីស្រឡាញ់ចំនួន៦០លីត្រ ទី៣. មណ្ឌលកុមារកំព្រាកុលាបទី៤ចំនួន៦៦លីត្រ ទី៤. សមាគមន៍កុមារផ្ទះចម្រូតកម្ពុជាចំនួន៧៥លីត្រ និងទី៥. អង្គការអភិវឌ្ឍន៍កម្ពុជាចំនួន ៦០លីត្រ។

សូមបញ្ជាក់ថា ទឹកដោះគោស្រស់ តេជោសែន ប្ញស្សីត្រឹប ជាទឹកដោះគោដែលផលិតចេញពីគោធម្មជាតិពិតៗ ដែលចិញ្ចឹមផ្ទាល់នៅក្នុងឧទ្យានតេជោសែនឫស្សីត្រឹប ស្ថិតក្នុងស្រុកឆែប ខេត្តព្រះវិហារ៕


ដោយ ណយ នឿន





