ក្រសួងបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាចាប់ពីល្ងាចថ្ងៃទី៦ដល់ ព្រឹកថ្ងៃទី៧ មីនា មានភាព"ល្អណាស់"
AKP ភ្នំពេញ ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥--ក្រសួងបរិស្ថានបានបញ្ជាក់ថាស្ថានភាពគុណភាពខ្យល់នៅក្នុងប្រទេសកម្ពុជាចាប់ពីល្ងាចថ្ងៃទី៦ ដល់ព្រឹកថ្ងៃទី៧មីនា ឆ្នាំ២០២៥មានភាព"ល្អណាស់"។

សេចក្ដីជូនដំណឹងរបស់ក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ ល្ងាច ដល់ម៉ោង ៦ ព្រឹក ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង២២.៧២ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។
ក្រសួងបានបង្ហាញថាពណ៌ខៀវ គុណភាពខ្យល់ល្អណាស់មាន ខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង ខេត្តព្រៃវែង ខេត្តកែប ខេត្តក្រចេះ ខេត្តមណ្ឌលគីរី ខេត្តត្បូងឃ្មុំ ខេត្តកំពត ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តព្រះសីហនុ ខេត្តកំពង់ធំ ខេត្តកោះកុង ខេត្តប៉ៃលិន ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តឧត្តរមានជ័យ ។
ពណ៌បៃតងៈ គុណភាពខ្យល់ល្អមានខេត្តបន្ទាយមានជ័យ ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល រាជធានីភ្នំពេញ ខេត្តព្រះវិហារ ខេត្តពោធិ័សាត់ ខេត្តតាកែវ និងខេត្តសៀមរាប៕


ដោយ៖ ប៊ុនរិទ្ធ





