ឥណ្ឌូណេស៊ី និងអូស្ត្រាលីបន្តកិច្ចព្រមព្រៀងប្តូររូបិយប័ណ្ណក្នុងស្រុកទ្វេភាគីរយៈពេល ៥ ឆ្នាំ
AKP ភ្នំពេញ ថ្ងៃទី០៥ ខែមិនា ឆ្នាំ២០២៥ -- ធនាគារឥណ្ឌូនេស៊ី (BI) បានប្រកាសកាលពីថ្ងៃអង្គារថា ស្ថាប័នហិរញ្ញវត្ថុឥណ្ឌូណេស៊ី និងអូស្ត្រាលីបានពង្រីកការរៀបចំការផ្លាស់ប្តូររូបិយប័ណ្ណទ្វេភាគី (BCSA) របស់ពួកគេ។
ទេសាភិបាលធនាគារ BI លោក ផឺរី វ៉ារជីយ៉ូ (Perry Warjiyo) និងអភិបាលនៃធនាគារបម្រុងនៃប្រទេសអូស្ត្រាលី (RBA) លោក មីឆែល ប៊ូលឡុក (Michele Bullock) បានចុះហត្ថលេខាលើការរៀបចំឡើងវិញដែលនឹងមានរយៈពេល ៥ឆ្នាំ ដោយចាប់ផ្តើមនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥។
ធនាគារ BI បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា«ធនាគារ BCSA អនុញ្ញាតឱ្យមានការផ្លាស់ប្តូររូបិយប័ណ្ណក្នុងស្រុករវាងធនាគារកណ្តាលទាំងពីរជាមួយនឹងតម្លៃរហូតដល់ 1១០ប៊ីលានដុល្លារអូស្ត្រាលី (៦,២ប៊ីលានដុល្លារអាម៉េរិក) និងប្រាក់រូពៀរបស់ប្រទេសឥណ្ឌូនេស៊ីដែលត្រូវគ្នា»។
កិច្ចព្រមព្រៀងនេះបានពង្រីកកិច្ចសហប្រតិបត្តិការដែលបានចាប់ផ្តើមនៅក្នុងខែធ្នូ ឆ្នាំ២០១៥។ ការបន្តបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ធនាគារ BI និងធនាគារ RBA ក្នុងការបង្កើនពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី ដើម្បីជាប្រយោជន៍ដល់សេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ។
បន្ថែមពីលើប្រទេសអូស្ត្រាលី ធនាគារ BI នឹងចូលរួមក្នុងកិច្ចសហប្រតិបត្តិការរូបិយប័ណ្ណក្នុងស្រុកជាមួយធនាគារកណ្តាលផ្សេងទៀតនៅក្នុងតំបន់ រួមទាំងប្រទេសចិន កូរ៉េខាងត្បូង និងម៉ាឡេស៊ី៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





