ប្រទេសចិននឹងដាក់ចេញពន្ធបន្ថែមទៅលើផលិតផលអាម៉េរិកមួយចំនួន
AKP ភ្នំពេញ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥ -- គណៈកម្មការពន្ធគយនៃក្រុមប្រឹក្សារដ្ឋរបស់ប្រទេសចិន បានប្រកាសកាលពីថ្ងៃអង្គារថា ប្រទេសចិននឹងដាក់ចេញពន្ធចាប់ពី ១០% ដល់ ១៥% ទៅលើការនាំចូលពីសហរដ្ឋអាមេរិក។
ការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីការប្រកាសរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទអំពីពន្ធបន្ថែម ១០% លើការនាំចេញរបស់ចិនទាំងអស់ទៅកាន់សហរដ្ឋអាមេរិក។ គោលនយោបាយរបស់សហរដ្ឋអាមេរិកនេះបានចូលជាធរមានកាលពីថ្ងៃអង្គារ។
យោងតាមការជូនដំណឹងជាសាធារណៈពីគណៈកម្មការពន្ធគយនៃក្រុមប្រឹក្សារដ្ឋ ប្រទេសចិននឹងយកពន្ធ ១៥% ទៅលើការនាំចូលសាច់មាន់ស្រូវសាលី ពោត និងកប្បាសពីសហរដ្ឋអាមេរិកចាប់ពីថ្ងៃទី១០ ខែមីនា។
ពន្ធ ១០% នឹងត្រូវអនុវត្តចំពោះផលិតផលសណ្តែកសៀង សាច់ជ្រូកសាច់គោ អាហារសមុទ្រ ផ្លែឈើ បន្លែ និងផលិតផលទឹកដោះគោរបស់សហរដ្ឋអាមេរិកនៅថ្ងៃតែមួយ។
គណៈកម្មការបានបញ្ជាក់យ៉ាងច្បាស់ថា ទំនិញរបស់សហរដ្ឋអាមេរិកដែលបានចាកចេញពីប្រទេសដើមរបស់ពួកគេមុនថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ហើយត្រូវបាននាំចូលចន្លោះពីថ្ងៃទី១០ ខែមីនា ដល់ថ្ងៃទី១២ ខែមេសាឆ្នាំ២០២៥ នឹងមិនជាប់ពន្ធបន្ថែមដែលបានបញ្ជាក់នៅក្នុងសេចក្តីប្រកាសនេះឡើយ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ឆាយណាដេលី)





