សម្ដេចតេជោ ហ៊ុន សែន ត្រូវការពេលសម្រាកបន្ថែម បន្ទាប់ពីជាសះស្បើយពីជំងឺកូវីដ១៩
AKP ភ្នំពេញ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥-
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា សម្ដេចត្រូវការពេលសម្រាកបន្ថែម បន្ទាប់ពីជាសះស្បើយពីជំងឺកូវីដ១៩។

នៅលើបណ្ដាញទំនាក់ទំនងសង្គម នាយប់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ សម្ដេចតេជោបានសរសេរថា ទោះបីខ្ញុំជាពីជំងឺកូវីដ១៩ហើយក្តី តែខ្ញុំនៅត្រូវការពេលសម្រាកបន្ថែម។ សម្ដេចតេជោបន្ថែមថា៖ « ខ្ញុំសូមអធ្យាស្រ័យពីមិត្តភក្ដិបរទេស ពិសេសអគ្គរដ្ឋទូតមួយចំនួនដែល ត្រូវចូលជួបខ្ញុំ តាមកម្មវិធីគ្រោងទុកតែត្រូវបានលុបចោលវិញ។ សង្ឃឹមថានឹងជួបគ្នានៅពេលក្រោយទៀត»៕
ដោយ៖ ជឹម ណារី





