ក្រសួងការពារជាតិកូរ៉េខាងត្បូង និងទីភ្នាក់ងារអវកាសរៀបចំកិច្ចពិភាក្សាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងគម្រោងអវកាស
AKP ភ្នំពេញ ថ្ងៃទី០៤ ខែមិនា ឆ្នាំ២០២៥ -- ទីភ្នាក់ងារលទ្ធកម្មការពារជាតិកូរ៉េខាងត្បូង បាននិយាយថា ខ្លួនបានពិភាក្សាជាមួយទីភ្នាក់ងារអវកាសរដ្ឋអំពីវិធីកែលម្អកិច្ចសហប្រតិបត្តិការនៅក្នុងគម្រោងអវកាសស៊ីវិល និងយោធា។
យោងតាមរដ្ឋបាលកម្មវិធីការពារជាតិ (DAPA) បានឱ្យដឹងថា កិច្ចប្រជុំជាមួយរដ្ឋបាលអវកាសកូរ៉េ (KASA) បានធ្វើឡើងជាលើកដំបូងដើម្បីចែករំលែកផែនការស្តីពីការបង្កើតហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការបាញ់បង្ហោះរ៉ុក្កែតអវកាស។
កិច្ចពិភាក្សាបានបង្ហាញពីផែនការរបស់ទីភ្នាក់ងារអភិវឌ្ឍន៍ការពារជាតិគ្រប់គ្រងដោយរដ្ឋដើម្បីបង្កើតស្ថានីយ៍បាញ់បង្ហោះយានអវកាសយោធា និងមធ្យោបាយសម្រាប់កិច្ចសហប្រតិបត្តិការក្នុងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាល KASA ដើម្បីបង្កើតរ៉ុក្កែតអវកាស។
ថ្មីៗនេះ ប្រទេសកូរ៉េខាងត្បូងបានបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងសមត្ថភាពអវកាសរបស់ខ្លួន ដោយបានគូសបញ្ជាក់ពីការបាញ់បង្ហោះរ៉ុក្កែតអវកាសដោយជោគជ័យនៅខែឧសភា ឆ្នាំ២០២៣ និងការដាក់ពង្រាយផ្កាយរណបចារកម្មយោធាដំបូងរបស់ខ្លួននៅក្នុងខែធ្នូ ឆ្នា២០២៣៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





