សហភាពអឺរ៉ុបអំពាវនាវឱ្យបន្តការចរចាបទឈប់បាញ់ឡើងវិញយ៉ាងឆាប់រហ័សនៅតំបន់ហ្គាហ្សា
AKP ភ្នំពេញ ថ្ងៃទី០៤ ខែមិនា ឆ្នាំ២០២៥ -- សហភាពអឺរ៉ុប (EU) បានអំពាវនាវកាលពីថ្ងៃអាទិត្យសម្រាប់ការបន្តការចរចារឡើងវិញយ៉ាងឆាប់រហ័សលើដំណាក់កាលទីពីរនៃបទឈប់បាញ់នៅតំបន់ហ្គាហ្សា។
លោក អានូអារ អែល អានូនី (Anouar El Anouni) អ្នកនាំពាក្យទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខរបស់សហភាពអឺរ៉ុប បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «បទឈប់បាញ់ជាអចិន្ត្រៃយ៍នឹងរួមចំណែកដល់ការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលដែលនៅសេសសល់ទាំងអស់ ខណៈពេលដែលការធានាលក្ខខណ្ឌចាំបាច់សម្រាប់ការស្តារ និងការកសាងឡើងវិញនៅតំបន់ហ្គាហ្សាបានចាប់ផ្តើម។ ភាគីទាំងអស់មានទំនួលខុសត្រូវផ្នែកនយោបាយដើម្បីធ្វើឱ្យវាក្លាយជាការពិត។
អ្នកនាំពាក្យរូបនេះបាននិយាយថា សហភាពអឺរ៉ុបសូមរំលឹកឡើងវិញនូវការអំពាវនាវរបស់ខ្លួនឱ្យបានពេញលេញ ឆាប់រហ័ស សុវត្ថិភាព និងគ្មានការរារាំងដល់ការទទួលបានជំនួយមនុស្សធម៌ក្នុងកម្រិតមួយសម្រាប់ប៉ាឡេស្ទីនដែលត្រូវការជំនួយ និងអនុញ្ញាត និងសម្របសម្រួលបុគ្គលិកមនុស្សធម៌ និងអង្គការអន្តរជាតិឱ្យធ្វើប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពនៅក្នុងតំបន់ហ្គាហ្សា៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





