គ្រោះរញ្ជួយដីកម្រិត ៤,២រ៉ិចទ័រវាយប្រហារប្រទេសមីយ៉ាន់ម៉ា
AKP ភ្នំពេញ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ -- សេចក្តីថ្លែងការណ៍មួយរបស់មជ្ឈមណ្ឌលជាតិសម្រាប់គ្រោះរញ្ជួយដី (NCS) បាននិយាយថា គ្រោះរញ្ជួយដីកម្រិត ៤,២រ៉ិចទ័របានវាយប្រហារប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃចន្ទ។
យោងតាមមជ្ឈមណ្ឌល NCS បានឱ្យដឹងថា ការរញ្ជួយដីនេះបានកើតឡើងនៅជម្រៅរាក់ ១០គីឡូម៉ែត្រ ដែលធ្វើឱ្យវាកាន់តែងាយនឹងរញ្ជួយដី។
គ្រោះរញ្ជួយដីមួយទៀតបានវាយប្រហារតំបន់នេះកាលពីព្រឹកថ្ងៃដដែលនោះ ដែលបានកើតឡើងនៅជម្រៅ ១០គីឡូម៉ែត្រ។
ការរញ្ជួយដីរាក់បែបនេះគឺមានគ្រោះថ្នាក់ជាងការរញ្ជួយដីជ្រៅ ដោយសារការបញ្ចេញថាមពលកាន់តែខិតជិតផ្ទៃផែនដីដែលបណ្តាលឱ្យមានការរញ្ជួយដីកាន់តែខ្លាំង និងបង្កើនការខូចខាតដល់រចនាសម្ព័ន្ធ បើធៀបទៅនឹងការរញ្ជួយដីជ្រៅ ដែលនឹងបាត់បង់ថាមពលនៅពេលធ្វើដំណើរលើផ្ទៃផែនដី។
ទោះបីជាប្រទេសមីយ៉ាន់ម៉ាជាប្រទេសដែលងាយរងគ្រោះដោយសារការរញ្ជួយដីក៏ដោយ ក៏មិនទាន់ត្រូវបានស្នើឡើងនូវផែនទីជាតិគ្រោះរញ្ជួយដីផ្លូវការនៅឡើយដែរ។
ដោយសារតែការប៉ះទង្គិចគ្នារវាងបន្ទះ Eurasian និង Indo-Australian ប្រទេសមីយ៉ាន់ម៉ា គឺជាតំបន់ដែលមានកម្រិតគ្រោះថ្នាក់នៃការរញ្ជួយដីខ្ពស់។ យោងតាមប៉ារ៉ាម៉ែត្ររញ្ជួយដីដែលសង្ខេបដោយមជ្ឈមណ្ឌលរញ្ជួយដីអន្តរជាតិនៅជុំវិញ ១៤០ព្រឹត្តិការណ៍ មានកម្រិតធំជាងឬស្មើនឹង ៣,០ បានកើតឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងតំបន់ជុំវិញជារៀងរាល់ឆ្នាំចាប់ពីឆ្នាំ១៩៩០ ដល់ឆ្នាំ២០១៩៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ANI)





