អគ្គលេខាធិការដ្ឋានរដ្ឋសភាត្រៀមរៀបចំពិធីអបអរសាទរខួបទី១១៤ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៥ ចំនួនពីរផ្សេងគ្នា
AKP ភ្នំពេញ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥--អគ្គលេខាធិការដ្ឋានសភា នឹងរៀបចំពិធីសំណេះសំណាល អបអរសាទរខួបទី១១៤ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៥ ចំនួនពីរផ្សេងគ្នា ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់សម្តេច មហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅវិមានរដ្ឋសភា។ កម្មវិធីទី១មួយគឺ ពិធីសំណេះសំណាលដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ជាមួយសមាជិការដ្ឋសភា ថ្នាក់ដឹកនាំ និងមន្ត្រីជានារី នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា។

ពិធីនេះ នឹងប្រារព្ធធ្វើនៅរសៀលថ្ងៃទី៣ ខែមីនា នៅអគាររដ្ឋបាលថ្មីនៃវិមានរដ្ឋសភា។ កម្មវិធីទី២ សម្តេចប្រធានរដ្ឋសភា នឹងអញ្ជើញជួបសំណេះសំណាលជាមួយ គណៈប្រតិភូស្ត្រី ដឹកនាំដោយ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ។កម្មវិធីនេះ នឹងប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ នៅអគាររដ្ឋបាលថ្មី នៃវិមានរដ្ឋស ភាផងដែរ។ដើម្បីឱ្យកម្មវិធីទំាងពីរនេះ ដំណើរការទៅដោយរលួន ថ្នា្កក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភា មានឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការរងរដ្ឋសភាប្រចាំការនិងជា នាយកខុទ្ទកា ល័យសម្តេចប្រធានរដ្ឋសភា បានដឹកនាំក្រុមការងាររៀបចំកម្មវិធីនេះ ទំាងខ្លឹមសារ បច្ចេកទេស ពិសេសការរៀបចំទីតំាងរៀបចំកម្មវិធីតែម្តង អស់រយៈជាច្រើនថ្ងៃមកហើយ។ នៅព្រឹកថ្ងៃទី៣ ខែមីនានេះ ឯកឧត្តមបណ្ឌិតនិងឯកឧត្តម ឃួន ដាវិត អគ្គលេខាធិការរងរដ្ឋសភា ក៏បានរៀបចំពិធី បួងសួងសូមម្ចាស់ទឹកម្ចាស់ដី ក្នុងការរៀបចំកម្មវិធីទំាងពីរ ឱ្យដំណើរទៅដោយរ លួននិងទទួលបានជោគជ័យ៕



ដោយ៖ ប៊ុនរិទ្ធ





