កងការពារព្រំដែនលេខ៦០១ បន្តចាត់តាំងកម្លាំងល្បាតការពារតាមខ្សែបន្ទាត់ព្រំដែនក្នុង ភូមិសាស្រ្តទទួលខុសត្រូវ
AKP ភ្នំពេញ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥--នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥លោកវរសេនីយ៍ឯក លន់ លុច មេបញ្ជាការកងការពារ ព្រំដែនលេខ ៦០១ បានបន្តចាត់តាំង លោកអនុសេនីយ៍ឯក សែម ប៊ុនថុន មេបញ្ជាការរ ងកងអនុសេនាធំល្បាតទី៣ ដឹកនាំកម្លាំងដើរ ល្បាតត្រួតពិនិត្យភូមិសាស្រ្ត តាមខ្សែបន្ទាត់ព្រំ ដែនកម្ពុជា-វៀតណាម ភូមិសាស្រ្តដែលអង្គភាព ទទួលខុសត្រូវ ដើម្បីតាមដាន និងក្តាប់ឱ្យជាប់ នូវរាល់ស ភាពការណ៍ប្រែប្រួលតាមព្រំដែន ព្រម ទាំងទប់ស្កាត់រាល់បទល្មើសផ្សេងៗ ដែលអាច កើតមានឡើង ជាលទ្ធផលសភាព ការណ៍នៅ លើខ្សែបន្ទាត់ព្រំដែន ដែលអង្គភាពទទួល ខុសត្រូវគ្មានអ្វីប្រែប្រួលឡើយ ។

ក្នុងនោះដែរ លោកវរសេនីយ៍ឯក លន់ លុច មេបញ្ជាការ ក៏បានផ្សព្វផ្សាយសភាពការណ៍ថ្មីៗ អប់រំពង្រឹងតួនាទីភារកិច្ចកងយោធពលខេមរភូមិន្ទ ជូនដល់យោធិន រួមនឹងបានជំរុញឲ្យ គ្រប់បណ្តាកងល្បាតទាំងអស់ត្រូវបង្កើនការដើរល្បាតអោយបានជាប់ជាប្រចាំ និងបានដាក់ចេ ញនូវបទបញ្ជាដល់មេបញ្ជាការគ្រប់កងឯកភាព ត្រូវអនុវត្តតាមបទបញ្ជារបស់ថ្នាក់លើ ក៏ដូចជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការកសាងព្រំដែន ជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការល្អ និងការអភិវឌ្ឍន៍ ៕




ដោយ៖ ប៊ុនរិទ្ធ





