ក្រសួងបរិស្ថាន៖គុណភាពខ្យល់នៅកម្ពុជាចាប់ពីល្ងាចថ្ងៃទី២មីនា ដល់ព្រឹកថ្ងៃទី៣មីនា មានភាព«ល្អ»
AKP ភ្នំពេញ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥--ក្រសួងបរិស្ថានបានបញ្ជាក់ថាគុណភាពខ្យល់នៅក្នុងប្រទេសកម្ពុជា ចាប់ពីល្ងាចថ្ងៃទី២ ខែមីនា ដល់ព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥មានភាព«ល្អ»។សេចក្ដីជូនដំណឹងរបស់ក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ ល្ងាច ដល់ម៉ោង ៦ ព្រឹក ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជា មធ្យមស្មើនឹង២៦.៧៤ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អ”។

ក្រសួងបរិស្ថានបានលើកឡើងថាពណ៌ខៀវៈ គុណភាពខ្យល់ល្អណាស់មាន ខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង ខេត្តព្រៃវែង ខេត្តកែប ខេត្តក្រចេះ ខេត្តមណ្ឌលគីរី ខេត្តកំពង់ស្ពឺ ខេត្តត្បូងឃ្មុំ ខេត្តកំពត រាជធានីភ្នំពេញ ខេត្តស្វាយរៀង ខេត្តកំពង់ចាម ខេត្តកោះកុង និងខេត្តឧ ត្តរមានជ័យ ពណ៌បៃតងៈ គុណភាពខ្យល់ល្អមានខេត្តបន្ទាយមានជ័យ ខេត្តកំពង់ធំ ខេត្តកណ្តា ល ខេត្តព្រះវិហារ ខេត្តពោធិ័សាត់ ខេត្តរតនគិរី ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តស្ទឹងត្រែង ខេត្តតាកែវ និងខេត្តប៉ៃលិន៕


ដោយ៖ ប៊ុនរិទ្ធ





