មេដឹកនាំអ៊ូសបេគីស្ថាន និងប៉ាគីស្ថាន យល់ព្រមជំរុញវិស័យពាណិជ្ជកម្ម
AKP ភ្នំពេញ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ -- សេវាសារព័ត៌មានអ៊ូសបេគីស្ថាន បានរាយការណ៍ថា ប្រធានាធិបតីអ៊ូសបេគីស្ថាន លោក សាវកាត់ មៀហ្ស៊ីយ៉ូយេវ (Shavkat Mirziyoyev) និងនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក សេបាហ្ស សារីហ្វ (Shehbaz Sharif) បានជួបប្រជុំគ្នានៅទីក្រុងតាសកេន។
ប្រមុខរដ្ឋទាំងពីរបានសម្តែងការពេញចិត្តយ៉ាងខ្លាំងចំពោះការអភិវឌ្ឍយ៉ាងស្វាហាប់របស់ប្រទេសទាំងពីរនៃកិច្ចសហប្រតិបត្តិការពហុភាគីក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
សេវាសារព័ត៌មានបាននិយាយថា «ទំនាក់ទំនងនយោបាយសកម្ម ការផ្លាស់ប្តូរអន្តរសភា និងអន្តរក្រសួងប្រកបដោយផ្លែផ្កានៅតែបន្ត។ នៅឆ្នាំ២០២៤ ចំណូលពាណិជ្ជកម្មបានលើសពី ៤០០ លានដុល្លារអាម៉េរិក ហើយចំនួននៃការបណ្តាក់ទុនរួមគ្នាឈានដល់ ១៣០លានដុល្លារអាម៉េរិក»។
មានសេចក្តីរាយការណ៍ថា ក្នុងកិច្ចពិភាក្សានេះ មានការយកចិត្តទុកដាក់ជាពិសេសទៅលើការពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច។
សេវាកម្មសារព័ត៌មានបានកត់សម្គាល់ថា «សារៈសំខាន់នៃការចាត់វិធានការសម្របសម្រួលដើម្បីបង្កើនទំហំពាណិជ្ជកម្មដល់ ២ប៊ីលានដុល្លារអាម៉េរិកដោយផ្អែកលើ «ផែនទីបង្ហាញផ្លូវ» ដែលបានអនុម័ត៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





