ចិនបាញ់បង្ហោះផ្កាយរណបថ្មីចំនួន ២
AKP ភ្នំពេញ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ -- ប្រទេសចិនបានបាញ់បង្ហោះរ៉ុក្កែត ឡុងម៉ាច-២ស៊ី (Long March-2C) កាលពីថ្ងៃព្រហស្បតិ៍ ដោយដាក់ផ្កាយរណបចំនួន ២ចូលទៅក្នុងលំហ។
គ្រាប់រ៉ុក្កែតបានផ្ទុះនៅម៉ោង ៣:០៨នាទីរសៀល (ម៉ោងនៅទីក្រុងប៉េកាំង) ពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណបជីវគ័ន នៅភាគពាយព្យប្រទេសចិន ហើយបានបញ្ជូនផ្កាយរណប ២គឺ ផ្កាយរណបស៊ីវេយ ហ្គៅជីង-១ ០៣ (Siwei Gaojing-1 03) និងផ្កាយរណបស៊ីវេយ ហ្គៅជីង-១ ០៤ (Siwei Gaojing-1 04) ទៅកាន់គន្លងដែលបានកំណត់ទុកជាមុន។
នេះគឺជាបេសកកម្មហោះហើរលើកទី៥៦១ នៃស៊េរីរ៉ុក្កែតឡុងម៉ាច៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





