អង្គការ WWF រៀបចំវគ្គបណ្តុះបណ្តាលស្តីពីការបញ្ជ្រាបយេនឌ័រនៅខេត្តមណ្ឌលគិរី
AKP ភ្នំពេញ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥-- អង្គការ WWF-កម្ពុជា និង CamboDHRRA បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការបញ្ជ្រាបយេនឌ័រ នៅខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពីអ្នកពាក់ព័ន្ធក្នុងខ្សែច្រវ៉ាក់ផលិតកម្មកៅស៊ូប្រកបដោយនិរន្តរភាព ចំនួន៣៥នាក់ ក្នុងនោះមានស្ត្រីចំនួន១១នាក់។

មន្ត្រីអង្គការ WWF បានឱ្យដឹងនៅថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២៥ថា តំណាងមកពីអគ្គនាយកដ្ឋានកៅស៊ូ វិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា សហគមន៍កសិកម្មកៅស៊ូគ្រួសារ និងវិស័យឯកជន បានពង្រឹងចំណេះដឹងរបស់ពួកគេអំពីយេនឌ័រ និងបញ្ហារបស់កុមារ ដើម្បីឱ្យមានការអភិវឌ្ឍបរិយាបន្ន។ អ្នកចូលរួមបានបញ្ចប់វគ្គបណ្តុះបណ្តាលជាមួយនឹងផែនការសកម្មភាព ដើម្បីលើកកម្ពស់ការរួមបញ្ចូលជនជាតិដើមភាគតិចយេនឌ័រ និងក្រុមដែលមិនមានតំណាងផ្សេងទៀតនៅក្នុងអង្គការ និងស្ថាប័នរបស់ពួកគេ។

អង្គការ BMZ-SMART បានគាំទ្រគម្រោងនេះដែលបានធ្វើឱ្យការបណ្តុះបណ្តាលដ៏សំខាន់នេះអាចដំណើរការទៅប្រកបដោយជោគជ័យ៕

ដោយ ណយ នឿន (ប្រភព៖ WWF)





