តួកគីឃាត់ខ្លួនជនសង្ស័យ ១៥៣នាក់ក្នុងការបង្ក្រាបគ្រឿងញៀននៅទីក្រុងអ៊ីស្តង់ប៊ុល
AKP ភ្នំពេញ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ -- រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកអាលី យឺលីកាយ៉ា (Ali Yerlikaya) បាននិយាយកាលពីថ្ងៃពុធថា ប៉ូលីសតួកគីបានឃាត់ខ្លួនជនសង្ស័យចំនួន ១៥៣នាក់នៅក្នុងប្រតិបត្តិការប្រឆាំងគ្រឿងញៀនទ្រង់ទ្រាយធំមួយនៅក្នុងទីក្រុងអ៊ីស្ដង់ប៊ុល។
លោក យឺលីកាយ៉ា បាននិយាយនៅលើបណ្ដាញសង្គមអ៊ិចថា ប្រតិបត្តិការនេះត្រូវបានគេដាក់ឈ្មោះថា «Narkopan-14» បានកំណត់គោលដៅអ្នកជួញដូរគ្រឿងញៀននៅតាមដងផ្លូវនៅក្នុងស្រុកហ្គាហ្សូសម៉ាន់ប៉ាសា(Gaziosmanpasa) និងស្រុកកាជីថេន (Kagithane) ។
លោកបានបន្តថា អាជ្ញាធររឹបអូសបានហេរ៉ូអ៊ីនចំនួន ២៥,៥គីឡូក្រាមមេតំហ្វេតាមីនចំនួន ១៧គីឡូក្រាម អាវុធមួយចំនួន និងប្រាក់បរទេស និងប្រាក់លីរ៉ាតួកគីជាច្រើន៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





