ប្រធានវិទ្យាស្ថានបារាំងចុងបូព៌ា EFEO ធ្វើទស្សនកិច្ចនៅរមណីយដ្ឋានប្រាសាទកោះកេរ និងព្រះវិហារ
AKP ភ្នំពេញ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥--
មន្រ្តីអាជ្ញាធរព្រះវិហារ បានឱ្យដឹងនៅនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ថា លោកសាស្រ្តាចារ្យ Nicolas Fiévé ប្រធានវិទ្យាស្ថានបារាំងចុងបូព៌ា (EFEO) នៃទីក្រុងប៉ារីស ប្រទេសបារាំង បានអញ្ជើញធ្វើទស្សនកិច្ចនៅនៅរមណីយដ្ឋានប្រាសាទកោះកេរ និងព្រះវិហារ។

ក្នុងដំណើរទស្សនកិច្ចនេះ លោកសាស្រ្តចារ្យ Nicolas Fiévé បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ ដោយពិភាក្សាផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការស្រាវជ្រាវ ការបណ្តុះបណ្តាលធនធានមនុស្ស និងបណ្ណសាររបស់អាជ្ញាធរព្រះវិហារ ។

ដំណើរទស្សនកិច្ចនេះអមដំណើរដោយលោកបណ្ឌិត Éric Bourdonneau ប្រធានវិទ្យាស្ថានបារាំងចុងបូព៌ា ប្រចាំនៅខេត្តសៀមរាប និងមានរយៈពេលពីរថ្ងៃ ក្នុងគោលបំណងស្វែងយល់អំពីកិច្ចការងារគ្រប់គ្រង អភិរក្ស ជួសជុលប្រាសាទនានានៅរមណីយដ្ឋានទាំងពីរ៕

ដោយ ណយ នឿន (ប្រភព៖ អាជ្ញាធរព្រះវិហារ)





