គិតមកដល់ថ្ងៃទី២៥ ខែកុម្ភៈ គុណភាពខ្យល់នៅកម្ពុជា គឺ”ល្អណាស់”
AKP ភ្នំពេញ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥-- គុណភាពខ្យល់នៅកម្ពុជាគិតមកត្រឹមថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឃើញថា ទាំងរាជធានីភ្នំពេញ និងបណ្តាខេត្តទូទាំងប្រទេសកម្ពុជាសុទ្ធតែបានផ្លាស់ប្តូរមកល្អប្រសើរណាស់។
បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថានបានឱ្យដឹងពី ស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ព្រឹក ដល់ម៉ោង ៦ ល្ងាច ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង៩.៧៤ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។
ក្រសួងបានបញ្ជាក់ថាសម្រាប់ពណ៌ខៀវ ដែលបញ្ជាក់ពីគុណភាពខ្យល់ល្អណាស់នោះរួមមានមានខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តកណ្តាល ខេត្តកំពង់ឆ្នាំង ខេត្តព្រៃវែង ខេត្តកែប ខេត្តព្រះសីហនុ ខេត្តក្រចេះ ខេត្តកំពង់ធំ ខេត្តមណ្ឌលគីរី ខេត្តកំពង់ស្ពឺ ខេត្តត្បូងឃ្មុំ ខេត្តកំពត ខេត្តស្ទឹងត្រែង ខេត្តកំពង់ចាម ខេត្តរតនគិរី រាជធានីភ្នំពេញ ខេត្តប៉ៃលិន ខេត្តព្រះវិហារ ខេត្តពោធិ័សាត់ ខេត្តសៀមរាប ខេត្តកោះកុង ខេត្តស្វាយរៀង ខេត្តតាកែវ និងខេត្តឧត្តរមានជ័យ។
គួរបញ្ជាក់ថាខេត្តដែលធ្លាប់តែមានសន្ទស្សន៍គុណភាពខ្យល់ក្រហមឬលឿងនោះសុទ្ធតែបានប្រែមកខៀវដែលបង្ហាញពីគុណភាពខ្យល់ល្អសម្រាប់កម្ពុជា៕




ដោយ៖ ដេប៉ូ





