អង្គការ MCC បណ្ដុះបណ្ដាលអ្នកនេសាទជ្រមុជខ្យល់ទម្លាក់ថ្ម ដែលអាចការពារ និងរក្សាជីវៈចម្រុះ
AKP ភ្នំពេញ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥-- មន្រ្តីអង្គការ MCC បានឱ្យដឹងនៅថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២៥ថា អង្គការខ្លួនបានបណ្ដុះបណ្ដាលអ្នកនេសាទជ្រមុជខ្យល់ចំនួនបួននាក់ឱ្យមានជំនាញច្បាស់លាស់ និងឈប់ធ្វើការនេសាទខុសច្បាប់ ។
ប្រភពដដែលបន្តទៀតថា កាលពីសប្ដាហ៍មុន ក្រុមការងារ អង្គការ MCC បានទទួលយកអ្នកនេសាទជ្រមុជខ្យល់ចំនួន៤នាក់ មកបណ្ដុះបណ្ដាលទៅលើការជ្រមុជទឹកសុវត្ថិភាពដោយប្រើឧបករណ៍ SCUBA ដោយផ្អែកលើស្ដង់ដារ SSI ដែលពួកគាត់ទាំងនោះកាលពីមុនសុទ្ធតែជាអ្នកនេសាទខុសច្បាប់ ។



បន្ទាប់ពីការបង្ហាត់ និងបណ្ដុះបណ្ដាលចប់ ពួកគាត់នឹងបោះបង់ការនេសាទខុសច្បាប់ រួចបកមកចូលរួមការងារទម្លាក់ថ្មដែលអាចការពារ និងរក្សាជីវៈចម្រុះក្នុងបាតសមុទ្រវិញ៕
ដោយ ណយ នឿន (ប្រភព៖ MCC)





