វិមានក្រឹមឡាំង៖ លោក ពូទីន ត្រៀមខ្លួនជួបពិភាក្សាជាមួយលោក ហ្សេលេនស្គីប្រសិនបើចាំបាច់
AKP ភ្នំពេញ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ -- អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ (Dmitry Peskov) បាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) នៅតែត្រៀមខ្លួនរួចរាល់ក្នុងការចរចាជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelensky) ប្រសិនបើចាំបាច់។
លោក ប៉េសកូវ ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មាន TASS ដែលបាននិយាយថា ប្រទេសរុស្ស៊ីបានប្តេជ្ញាចិត្តក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះអ៊ុយក្រែនតាំងពីដំបូងមក។
លោកបានសង្កត់ធ្ងន់ថា ការដោះស្រាយជម្លោះអ៊ុយក្រែនរយៈពេលវែងមិនអាចសម្រេចបានដោយគ្មានការដោះស្រាយបញ្ហាសន្តិសុខ។
លោក ប៉េសកូវ បាននិយាយថា «សម្រាប់ស្ថាបត្យកម្មសន្តិសុខនៅក្នុងទ្វីបអឺរ៉ុប ជាការពិត ការតាំងទីលំនៅយូរអង្វែង និងឋិតថេរ គឺមិនអាចទៅរួចទេបើគ្មានការពិចារណាយ៉ាងទូលំទូលាយអំពីបញ្ហាសន្តិសុខក្នុងតំបន់»៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





