លោក ឡាវរ៉ូវ៖ រូម៉ានី និងបណ្តាប្រទេសអឺរ៉ុបមួយចំនួនទៀតកំពុងសម្លឹងមើលទឹកដីអ៊ុយក្រែន
AKP ភ្នំពេញ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ -- រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោកសើហ្គេយ ឡាវរ៉ូវ (Sergey Lavrov) បាននិយាយថា ប្រទេសជាច្រើននៅសហភាពអឺរ៉ុប ជាពិសេស ប្រទេសរូម៉ានី កំពុងចាប់ផ្តើមនិយាយថា ពួកគេបានទាមទារទឹកដីអ៊ុយក្រែន។
លោកបានប្រាប់សន្និសីទសារព័ត៌មាន បន្ទាប់ពីកិច្ចពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកនៅទីក្រុងរីយ៉ាដ ដោយឆ្លើយសំណួររបស់សារព័ត៌មាន TASS ថា «មានការពិភាក្សាបែបនេះ» ។ «ហើយអ្នកនយោបាយរ៉ូម៉ានីបាននិយាយអំពីរឿងនេះមិនបានយូរប៉ុន្មាននោះទេ» ។
ទោះជាយ៉ាងណាក៏ដោយ លោកបានបដិសេធមិនភ្ជាប់ប្រធានបទនៃការទាមទារទឹកដីដោយបណ្តាប្រទេសអឺរ៉ុបមួយចំនួនដែលធ្លាប់គ្រប់គ្រងផ្នែកខ្លះនៃទឹកដីអ៊ុយក្រែនពីអតីតកាលទៅនឹងបំណងប្រាថ្នារបស់សហភាពអឺរ៉ុបក្នុងការចូលរួមក្នុងកិច្ចពិភាក្សាស្តីពីការដោះស្រាយជម្លោះអ៊ុយក្រែន៕
ដោយ៖ មូល មិនា (ប្រភព៖ តាសស៍)





