អ៊ីរ៉ង់ និងស៊ូដង់ មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី និងតំបន់
AKP ភ្នំពេញ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ -- ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា ប្រទេសអ៊ីរ៉ង់ និងស៊ូដង់ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoUs) ចំនួន ២ដែលមានគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការទាំងកម្រិតទ្វេភាគី និងថ្នាក់តំបន់។
អនុស្សរណៈយោគយល់គ្នានេះត្រូវបានចុះហត្ថលេខាដោយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក សេយេដ អាប់បាស់ អារ៉ាហ្គជី (Seyed Abbas Araghchi) និងសមភាគីស៊ូដង់ លោក អាលី យូសីហ្វ អាហ៍មេដ (Ali Yousif Ahmed) ។
យោងតាមទីភ្នាក់ងារ IRNA បានឱ្យដឹងថា ការចុះ MoU មួយបានផ្តល់ការលើកលែងទិដ្ឋាការទ្វេភាគីដល់ជនជាតិអ៊ីរ៉ង់ និងស៊ូដង់ ដែលកាន់លិខិតឆ្លងដែនការទូត និងសេវាកម្ម ខណៈដែលមួយទៀតការបង្កើតគណៈកម្មាធិការនយោបាយរួមគ្នាដើម្បីបង្កើនការសម្របសម្រួលការទូត៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





