ចិននាំមុខគេចំពោះសហគ្រាសវិនិយោគបរទេសនៅអ៊ូសបេគីស្ថាន
AKP ភ្នំពេញ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ -- ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ដោយដកស្រង់ទីភ្នាក់ងារស្ថិតិរបស់ប្រទេសអ៊ូបេគីស្ថានថាប្រទេសចិនបានដឹកនាំសហគ្រាសវិនិយោគបរទេសនៅក្នុងប្រទេសនេះជាមួយនឹងក្រុមហ៊ុនចំនួន ៣.៤៦៧ក្រុមហ៊ុន។
យោងតាមរបាយការណ៍ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១ ខែកុម្ភៈឆ្នាំនេះចំនួនសហគ្រាស និងអង្គការសរុបដែលមានការវិនិយោគបរទេសដែលកំពុងប្រតិបត្តិការនៅប្រទេសអ៊ូបេគីស្ថាន បានកើនឡើងដល់ ១៥.១៦៣ស្ថាប័ន។ ស្ថិតិក៏បានបង្ហាញផងដែរថា ប្រទេសរុស្ស៊ីបានជាប់ចំណាត់ថ្នាក់លេខ២ ដោយមានសហគ្រាសចំនួន ២.៩៧៣សហគ្រាស និងតួកគីមាន១.៨៦៩សហគ្រាស ។
យោងតាមសេវាសារព័ត៌មានរបស់ប្រធានាធិបតីអ៊ូសបេគីស្ថាន បានឱ្យដឹងថា ប្រទេសអ៊ូសបេគីស្ថានគ្រោងនឹងទាក់ទាញការវិនិយោគចំនួន ៤៣ប៊ីលានដុល្លារអាម៉េរិកក្នុងឆ្នាំ២០២៥៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





