មន្ត្រីជាន់ខ្ពស់បក្សកុម្មុយនិស្ដចិនជួបជាមួយអគ្គរដ្ឋអាជ្ញាវៀតណាម
AKP ភ្នំពេញ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ -- លោក ចេន វិនឈីង (Chen Wenqing) មន្ត្រីជាន់ខ្ពស់នៃបក្សកុម្មុយនិស្តចិន (CPC) បានជួបជាមួយលោក ង្វៀន ហ៊ុយទៀន (Nguyen Huy Tien) អគ្គរដ្ឋអាជ្ញានៃអយ្យការប្រជាជនកំពូលនៃប្រទេសវៀតណាម នៅទីក្រុងប៉េកាំង។
លោក ចេន ជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្ស CPC និងជាប្រធានគណៈកម្មការកិច្ចការនយោបាយ និងច្បាប់នៃគណៈកម្មាធិការមជ្ឈិមបក្ស CPC បាននិយាយថាខ្លួនសង្ឃឹមថាភាគីទាំងពីរនឹងអនុវត្តន៍ទាំងស្រុងនូវមតិឯកភាពសំខាន់ៗដែលប្រមុខរដ្ឋទាំងពីរសម្រេចបាន និងពង្រីកបន្ថែមទៀតនូវបណ្តាញសម្រាប់កិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងប្រទេសទាំងពីរក្នុងការងារអយ្យការ។
លោកបានអំពាវនាវឱ្យភាគីទាំងពីរបង្កើនគុណភាព និងប្រសិទ្ធភាពនៃការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការក្នុងការពង្រឹងការកសាងនីតិរដ្ឋ និងលើកកម្ពស់យុត្តិធម៌ ផ្តល់ការធានាផ្នែកច្បាប់សម្រាប់បន្តពង្រឹងការកសាងសហគមន៍ចិន-វៀតណាម ជាមួយនឹងអនាគតរួមគ្នា ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រ។
លោក ង្វៀន ហ៊ុយទៀន បានឲ្យដឹងថា ប្រទេសវៀតណាមមានឆន្ទៈជំរុញសមិទ្ធិផលថ្មីៗក្នុងកិច្ចសហប្រតិបត្តិការផ្នែកអយ្យការរវាងប្រទេសទាំងពីរ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





