រុស្ស៊ីពិភាក្សាអំពីការរចនារួមគ្នានៃយន្តហោះជំនាន់ទី៥ ជាមួយដៃគូ
AKP ភ្នំពេញ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ -- យោងតាមនាយកប្រតិបត្តិក្រុមហ៊ុន Rosoboronexport លោក អាឡិចសាន់ដឺ មីខេយ៉េវ (Alexander Mikheyev) បានប្រាប់សារព័ត៌មាន TASS នៅកម្មវិធី IDEX ថា ប្រទេសរុស្ស៊ីកំពុងពិភាក្សាអំពីការរចនារួមគ្នា និងការផលិតយន្តហោះចម្បាំងជំនាន់ទី៥ ជាមួយដៃគូបរទេស។
លោកបាននិយាយថា «គម្រោងនេះត្រូវបានពិភាក្សាសម្រាប់ការរចនារួមគ្នា និងការផលិតយន្តហោះជំនាន់ទី៥ ការសម្របខ្លួនជាមួយមីស៊ីលដឹកនាំចុងក្រោយបំផុតរបស់រុស្ស៊ីទៅនឹងយន្តហោះនៃប្រទេសជាដៃគូ។ ជំនួយត្រូវបានគ្រោងទុកក្នុងការសាងសង់មជ្ឈមណ្ឌលជួសជុល និងថែទាំសម្រាប់មធ្យោបាយពាសដែក និងការពារអាកាស»។
លោកបានបន្ថែមថា រាល់ការតាំងពិពណ៌ដែលបានដាក់បង្ហាញ គឺឆ្លើយតបនឹងការរំពឹងទុករបស់ដៃគូក្នុងកម្រិតនៃការសម្របខ្លួនទៅនឹងការពិតថ្មី និងរីករាយជាមួយទស្សនវិស័យដ៏ល្អនៅតំបន់មជ្ឈិមបូព៌ា៕
ដោយ៖ មូល មិនា (ប្រភព៖ តាសស៍)





